បរតេស៖ ការដេញថ្លៃរបស់ប្រទេសរុស្ស៊ីសម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួត Euro ២០២៨ និង Euro ២០៣២ ត្រូវបានរារាំងដោយ UEFA នៅក្នុងការដាក់ទណ្ឌកម្មចុងក្រោយបំផុតប្រឆាំងនឹងប្រទេសមហាអំណាចកម្មុយនីសដ៏ធំបំផុតលើពិភពលោកមួយនេះ។
ការដាក់ទណ្ឌកម្មចុងក្រោយនេះ បានកើតឡើងចំពេល ដែលរុស្ស៊ីនៅតែបន្តការលុកលុយប្រទេសអ៊ុយក្រែន ស្របពេលស្ថាប័នពិភពលោកជាច្រើនបានចាត់វិធានការប្រឆាំងនឹងប្រទេសនេះសម្រាប់ការធ្វើសង្រ្គាម ប្រឆាំងមនុស្សជាតិ។បន្ទាប់ពីការព្យួរដោយ FIFA និង UEFA “រហូតដល់មានការជូនដំណឹងបន្ថែមគិតចាប់ពី ខែកុម្ភៈក្លឹបនិងក្រុមជម្រើសជាតិរុស្ស៊ីឥឡូវនេះប្រឈមនឹងការរឹតបន្តឹងបន្ថែមទៀតលើការប្រកួតដែលពួកគេអាចប្រកួតប្រជែងផងដែរ។
ការហាមប្រាមចុងក្រោយនេះមានន័យថាក្លឹបរុស្ស៊ីនឹងមិនអាចប្រកួតប្រជែងក្នុងយុទ្ធនាការ Champions League, Europa League ឬ Conference League សម្រាប់បុរស ឬស្ត្រីសម្រាប់រដូវកាល ២០២២-២០២៣បាននោះទេ។លើសពីនេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួត Euro ២០២២នៅរដូវក្តៅនេះ ហើយក៏ត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតវគ្គជម្រុះសម្រាប់ World Cup ២០២៣ ផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole