បរទេស៖ លោក Erik ten Hag គ្រូបង្វឹកអចិន្រ្តៃយ៏ថ្មីក្រុមបិសាចក្រហម Man. Utd បានសម្រេចចិត្តរក្សាទុកខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo ជាផ្នែកមួយនៃផែនការប្រើប្រាស់របស់ខ្លួនសម្រាប់រដូវកាលថ្មីយោងគេហទំព័រ The Telegraph បានចុះផ្សាយ ។ បុរសសញ្ជាតិហូឡង់បច្ចុប្បន្នដែលកំពុងដឹកនាំAjax នៅឡើយនោះបានចុះកិច្ចសន្យារយៈពេល ៣ ឆ្នាំនៅក្នុងខែមេសា ជាមួយនឹងជម្រើសមួយឆ្នាំបន្ថែមទៀត។
លោកTen Hag ដែលត្រៀមធ្វើការរុះរើក្រុមបន្ទាប់ពីចូលកាន់តួនាទីនៅទឹកដី Old Trafford ស្របពេលគ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick បានទទួលស្គាល់ថា ក្រុមត្រូវធ្វើការងារសំខាន់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ខណៈ កីឡាករឈុតធំ ដំបូងជាច្រើនគ្រោងនឹងចាកចេញនៅពេលផុតកំណត់នៃកិច្ចសន្យារបស់ពួកគេនៅក្នុងខែមិថុនា ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំRonaldo នៅមានកុងត្រារយៈពេល១២ខែទៀតជាមួយក្លឹប។
ប្រភពខាងលើបន្តថាៈទោះបីជាលោកTen Hag វ័យ៥២ ឆ្នាំបានធ្វើការវាយតម្លៃកាយសម្បទា Ronaldo នៅអាយុរាងជ្រេបន្តិច ប៉ុន្តែ រូលោកមានចេតនាចង់ពង្រឹងក្រុមដោយមានវត្តមានម្ចាស់ពានបាល់មាស៥សម័យBallon d’Or នៅរដូវកាលក្រោយ។អតីតខ្សែប្រយុទ្ធ Real Madrid និង Juventus ស៊ុតបញ្ចូលទីបាន១៨គ្រាប់នៅក្របខណ្ឌ Premier League ក្នុងការបង្ហាញខ្លួន ២៩ ប្រកួតខណៈការរកគ្រាប់បាល់ចុងក្រោយគឺស៊ុតបាល់ប៉េណាល់ទីក្នុងជ័យជម្នះ ៣-០ លើក្រុម Brentford នៅទឹកដី Old Trafford កាលពីថ្ងៃចន្ទដើមសប្តាហ៏កន្លងទៅនេះ៕
ប្រភពព័ត៍មាន៖ Sportsmole