បរទេស៖ ខ្សែប្រយុទ្ធថ្នាល់យុវជនរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Alejandro Garnacho Ferreyra ត្រូវបានគេមើលឃើញថា រូបគេហាក់បីជាបង្ហាញការឌឺដងដល់អតីតខ្សែប្រយុទ្ធក្រុម Manchester City និងក្រុមជម្រើសអាហ្សង់ទីនកីឡាករ Sergio Aguero ដែលការបង្ហាញរូបភាពគេរបស់គេដាក់ផ្ទឹមជាមួយនឹង Idol របស់ខ្លួនកីឡាករ Cristiano Ronaldo។
គួរបញ្ជាក់ថា Garnacho បានទទួលរឹះការវាយប្រហារយ៉ាងចាស់ដៃម្តងរួចមកហើយបន្ទាប់ពីរូបគេបានបង្ហោះនូវរូបភាពរបស់ខ្លួនជាមួយនឹង Cristiano Ronaldo ដោយបានសរសេរសារថាជាកីឡាករល្អបំផុត។ បន្ទោះពីការបង្ហោះនេះគឺបានធ្វើឲ្យរូបគេទទួលបានរឹះគន់ជាខ្លាំង ប៉ុន្តែអ្វីមួយដែលធ្វើឲ្យមជ្ឃដ្ឋានទូទៅចាប់អារម្មណ៍ខ្លាំងជាគេនោះគឺ Sergio Aguero ក៏បានបង្ហាញអារម្មណ៍មិនពេញចិត្តរបស់ខ្លួនផងដែរដោយគាត់បានចូល Comment លើផុសនោះផ្ទាល់តែម្តងដោយសរសេរថា៖ «ដោយសារតែអ្នកមិនទាន់ធ្លាប់លេងជាមួយនឹង Lionel Messi»។
យ៉ាងណាមិញការរឹះគន់ទាំងអស់នេះមិនបានបញ្ឃប់ Garnacho ឲ្យដកចិត្តស្រឡាញ់វីរបុរសរបស់ខ្លួន CR7 បានឡើយ ដោយរូបគេនៅតែបន្តបង្ហោះរូបខ្លួនជាមួយនឹង Ronaldo ជាពាក្យថា GOAT GOAT ពេញគណនីបណ្តាញសង្គមរបស់ខ្លួន ដែលវាហាក់បីបង្ហាញថាយុវជនវ័យក្មេងរូបនេះហាក់បីជាកំពុងតែបង្ហាញការប្រឆាំងទៅនឹងប្រជាជនរបស់ខ្លួន ព្រមទាំង Sergio Aguero ផងដែរ។
គួររំលឹកផងដែរថាយុវជនវ័យ១៧ឆ្នាំរូបនេះកំពុងតែទាក់ចិត្តមហារជនក្នុងពិភពបាល់ទាត់ជាច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះជាមួយនឹងបច្ចេកទេសលេង ការបញ្ចប់ទី និងគ្រាប់បាល់ដ៏ល្អៗរបស់គេជាច្រើនជាមួយនឹងថ្នាល់យុវជនរបស់ Man Utd ហើយរូបគេថែមទាំងត្រូវបានកោះហៅចូលក្រុមជម្រើសអាហ្សង់ទីនឈុតធំថែមទៀតផង ខណៈដែលពេលនោះរូបគេមិនទាំងទាន់មានឱកាសបង្ហាញខ្លួនក្នុងឈុតធំរបស់ Man Utd ផង៕