បរទេស៖ ខ្សែការពារ Andreas Christensen ត្រូវបានរងការចោទប្រកាន់ថាបានធ្វើឱ្យមិត្តរួមក្រុមមានការស្រឡាំងកាំងបន្ទាប់ពីបដិសេធមិនចូលលេងក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃសៅរ៍ជាមួយក្រុមហង្សក្រហម Liverpool ។
ក្រុមអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ លោក Thomas Tuchel មិនមានវត្តមានកីឡាករ Ben Chilwell និង Callum Hudson-Odoi សម្រាប់ការប្រកួតនៅកីឡដ្ឋាន Wembley ខណៈMateo Kovacic និង N’Golo Kante បានជាសះស្បើយពីរបួស រី៝ឯ Kai Havertz និង Timo Werner ត្រូវបានដាក់បញ្ចូលឈ្មោះអោយចូលលេង។ Trevoh Chalobah, Thiago Silva និង Antonio Rudiger ត្រូវបានដាក់អោយលេងជាខ្សែការពារខាងក្រោមខណៈប្រធានក្រុម Cesar Azpilicueta ជាកីឡាករបម្រុង។
ទោះជាយ៉ាងណាក៏ដោយ Christensen ដែលទើបតែបានជាសះស្បើយពីជំងឺ ត្រវបានគេហទំព័រ The Mirror ចុះផ្សាយថាកីឡាករអន្តរជាតិដាណឺម៉ាក បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cupខណៈដែលរូបគេ អាចនិងមិនបានលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុមតោខៀវនោះទេ។គួរបញ្ជាក់ថាកីឡាករវ័យ ២៦ ឆ្នាំរូបនេះអាចលេងបាន៩០ នាទីក្នុងការប្រកួត Premier League កាលពីថ្ងៃពុធពេលផ្តួល Leeds United ប៉ុន្តែត្រូវបានមិត្តរួមក្រុមប្រាប់ថារូបគេបានត្អូញត្អែរពីជំងឺមុនពេលការប្រកួត៕
ប្រភពព័ត៍មាន៖ Sportsmole