បរទេស៖ ក្លិប Tottenham បានប្រកា​សពីការ​ចុះហត្ថលេខា​​​ជា​មួយនឹង​ខ្សែ​​ប្រយុទ្ធ​អន្តរ​ជាតិក្រូ​អាស៊ី Ivan Perisic ក្នុងការ​ផ្ទេរ​ដែលគ្មាន​តម្លៃខ្លួន​។ កីឡាករ​វ័យ​​៣៣ឆ្នាំ​រូបនេះ នឹង​ចូលរួម​ក្នុងកិច្ច​សន្យា​រយៈពេល​២ឆ្នាំ នៅពេល​ដែល​កិច្ច​​សន្យា​របស់​គេ​ផុត​កំណត់​នៅ​ចុង​ខែមិថុនា​។

Perisic បានស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Antonio Conte ក្នុង​ពេល​លេង​ឲ្យ Inter ដែល​ជាកន្លែង​ពួក​គេ​បាន​ឈ្នះពាន Serie A ឆ្នាំ​២០២០-២០២១ ជា​មួយគ្នា និង​បាន​សម្រេច​ចិត្តមិន​បន្ត​កិច្ច​សន្យា​ថ្មី​។ ការ​ចូលរួម​របស់​គេ ក៏​បង្ហាញពី​​ការ​ប្រាស់​ចាក​ពី​គោល​ការណ៍​របស់ Tottenham ដែលផ្តោត​លើ​ការ​ទិញ​យក​តែ​កីឡាករ​វ័យ​ក្មេង តាម​តម្លៃ​ទីផ្សារ និង​បង្ហាញ​ពី​​សញ្ញា​​បន្ថែម​ទៀត​ថា ពួកគេ​កំពុង​តែ​ផ្តល់​ការ​គាំទ្រយ៉ាង​ពេញ​ទំហឹង​របស់​ពួកគេ​​ដល់​លោក Conte​​។

Perisic ក៏​បាន​ឈ្នះ​​ពាន​ក្រប​ខ័ណ្ឌ​លីគ​នៅ​ប្រទេស​អាល្លឺ​ម៉ង់ ជាមួយនឹងក្លិប Borussia Dortmund and និង Bayern Munich ផង​ដែរ ក៏ដូច​ជា បាន​ស៊ុត​បាល់បញ្ចូល​ទី​១​គ្រាប់​ក្នុងការ​ប្រកួត World Cup វគ្គ​ផ្តាច់​ព្រ័ត្រ​។ លោក Conte ធ្លាប់​បាន​ប្រើប្រាស់​ខ្សែ​ប្រយុទ្ធ​រូបនេះ ឲ្យ​លេង​នៅ​តំបន់​ស្លាប់​ខាង​ឆ្វេង នៅ Inter ប៉ុន្តែ Perisic ក៏​អាច​លេង​ក្នុងនាម​ជា​ខ្សែ​បម្រើ​ស្លាប ខ្សែ​ប្រយុទ្ធ​ទី​២ ឬ​ខ្សែ​​​បម្រើ​ប្រយុទ្ធ​ ផងដែរ​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian