បរទេស៖​ យុទ្ធនាការ Nations League របស់អង់គ្លេសបានចាប់ផ្តើមមិនបានល្អនោះទេ ខណៈដែលពួកគេបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះហុងគ្រី ដែលជាការបង្ហាញ​រឿងដ៏ខកចិត្តមួយសម្រាប់ក្រុមជើងខ្លាំងអង់គ្លេសនៅ ឯកីឡាដ្ឋានទីក្រុង Budapest ក្នុងលទ្ធផល១ទល់និង០ នៅនាទីទី៦៦ ។

Hungary vs England: Final score, result, goals and highlights from Nations League clash | The Independent

វាជាការ​ប្រកួត​លក្ខណៈ​អន្តរជាតិលើកដំបូងត្រូវបានធ្វើឡើងក្រោយពីការដាក់ទណ្ឌកម្មរបស់ UEFA សម្រាប់ អាកប្បកិរិយារើសអើងជាតិសាសន៍ និងអ្នកស្រលាញ់ភេទដូចគ្នា​ពី​សំណាក់​អ្នកគាំទ្ររបស់ហុងគ្រីក្នុងអំឡុង Euro ២០២០។ ប៉ុន្តែវាត្រូវបានលេងនៅចំពោះមុខហ្វូងមនុស្សដ៏ច្រើន ដែលភាគច្រើនជាសិស្សសាលាដែលត្រូវបានអនុញ្ញាតអោយចូលទស្សនាក្រោមច្បាប់របស់ Uefa ហើយអ្នកគាំទ្រវ័យក្មេងបានសម្តែងការរីករាយចំពោះទម្រង់លេងមិនល្អរបស់អង់គ្លេសមិនល្អ លើគ្រាប់បាល់ Dominik Szoboszlai ពីគ្រាប់បាល់ពិន័យ​ប៉េណាល់ទី បន្ទាប់ពីខ្សែការពាស្លាបក្រុមតោខៀវ Chelsea កីឡាករ  Reece James បានបង្កកំហុសទៅលើ Zsolt Nagy ។

Football Hungary vs England Full Match Highlights: UEFA Nations League 2022

សម្រាប់Jarrod Bowen ខ្សែបម្រើ West Ham បានធ្វើការយ៉ាងលំបាកក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គាត់ ប៉ុន្តែខ្សែការពារ James Justin របស់ Leicester ដែលបានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់បានរងរបួស ហើយត្រូវជំនួសដោយ Bukayo Saka ប៉ុន្តែកីឡាករArsenal រូបនេះ​ពិតជា​ខិតខំប្រឹងប្រែង និងព្យាយាមរកគ្រាប់បាល់ប៉ុន្តែត្រូវបានអ្នកចាំទី Peter Gulacsi ជួយ​សង្គ្រោះបាន ។  អង់គ្លេសនិងត្រូវបន្តយុទ្ធនាការទៅកាន់ ទីក្រុង Munich ជាកន្លែងដែលពួកគេជួបជាមួយក្រុមឥន្រ្ទីយ៏ដែកអាល្លឺម៉ង់ក្នុងការប្រកួត Nations League A3 លើកទីពីររបស់ពួកគេនៅថ្ងៃអង្គារ៕

ប្រភពព័ត៍មាន៖ BBC