បរទេស៖ លោក Roberto Mancini បាននិយាយ​កាលពីថ្ងៃចន្ទ​ថា Wilfried Gnonto  មិន​គួរ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ឡើយ បើ​ទោះ​បី​​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អុីតាលី​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូបនេះ បាន​ផ្តល់​ការ​រំភើប​ដល់អ្នក​គាំទ្រ ដែលនៅ​តែ​ខក​ចិត្ត​​​នៅឡើយ ក្រោយពី​ក្រុម​របស់​ពួកគេ​មិនបាន​ឈ្នះ​កៅអី​ទៅ​លេង​ក្នុង​យុទ្ធ​នា​ការ World Cup​។

ខ្សែ​ប្រយុទ្ធ Gnonto​ របស់​ក្លិប FC Zurich បាន​ជួយ​ឲ្យ Lorenzo Pellegrini រក​បាន​គ្រាប់​បាល់ ក្រោយពី​បាន​ចូល​លេង​​ក្នុងនាម​ជា​កីឡាករ​បម្រុង ក្នុង​ពេលក្រុ​ម​ខ្លួន​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១ ជា​មួយនឹងក្រុម​​ជម្រើស​ជាតិអាល្លឺ​ម៉ង់ ក្នុងការ​ប្រកួតក្នុង​យុទ្ធ​នា​ការ National League ហើយ​អុីតាលី​ ទំនង​ដូច​ជា​ស្ថិតក្នុងរូប​រាង​ថ្មី ក្រោយពីមិន​បាន​ដាក់​កីឡាករ​ភាគ​ច្រើន​ដែល​បាន​ឈ្នះពាន Euro ឆ្នាំ​២០២០ ឡើយ​។

ជាមួយ​គ្នា​នេះ លោកគ្រូបង្វឹក Mancini បាន​​និយាយ​ថា Gnonto ត្រូវ​តែ​លេង​ដោយ​គ្មានសម្ពាធ ក្នុង​ល្បឿន​ដើម្បី​អភិវឌ្ឍ ក្រោយពីបាន​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើកីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ នៅ​មុន​ពេល​ការ​ប្រកួត​​​ជាមួយនឹងក្រុម​ជម្រើស​ជាតិហុង​គ្រី ក្នុង​ការ​ប្រកួត​ League A នៃពូល 3​។ លោក Mancini បាន​ប្រាប់​អ្នក​យក​ព័ត៌​មានថា៖ «រូប​គេ​មាន​វ័យ​ត្រឹម​តែ​១៨​ឆ្នាំ​ប៉ុណ្ណោះ ហើយ​រូប​គេ​មិន​គួរ​មាន​សម្ពាធ​ខ្លាំង​ពេកឡើយនៅលើ​រូប​គេ​។ រូប​​គេ​ចាំ​បាច់​ត្រូវ​តែ​លេងដោយ​មាន​សេរីភាព ដើម្បី​អភិវឌ្ឍ​​​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia