បរទេស៖ Arsenal និងដាក់ដេញថ្លៃយក Gabriel Jesus ពីក្រុមគូប្រជែង Man. City នៅរដូវក្តៅនេះ ដើម្បីបំពេញការខ្វះខាតនៅតំបន់ប្រយុទ្ធមុនចាប់ ផ្តើមយុទ្ធនា ការរដូវកាលថ្មី ដើម្បីបំពេញកន្លែង Pierre-Emerick Aubameyang ដែលបានចាកចេញពីទឹកដី​Emirate Stadium ទៅកាន់Barcelona កាលពីខែ មករា កន្លងទៅ។

Gabriel Jesus will be available for €50 million -report - Managing Madrid

ស្ថានភាពក្រុមកាំភ្លើងធំក៏កាន់តែតានតឹងនៅតំបន់ប្រយុទ្ធសម្រាប់គ្រូបង្វឹក Mikel Arteta ខណៈកីឡាករអន្តរជាតិបារាំង Alexandre Lacazette កំពុងត្រៀមចាកចេញពីក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ក្នុងខែឧសភានេះ ក្រោយពីកិច្ចសន្យារបស់ខ្លួនអស់សុពលភាព ។  ដូច្នេះJesusគឺជាបេក្ខភាពដ៏ស័ក្តសមខណៈគេហទំព័រ The Sun បានចុះផ្សា ថាៈពួកគេសុខចិត្តបង្កើនប្រាក់ឈ្នួលទ្វេរដង​ពោលគឺប្រមាណ​១៩,០០០០​ផោន/១សប្តាហ៏ ដើម្បីបញ្ចុះបញ្ចូលយកកីឡាករអន្តរជាតិប្រេស៊ីលរូបនេះមករួមក្រុម។Jesus បច្ចុប្បន្នមានកិច្ចសន្យាត្រឹមតែ ​១២​ខែ​ទៀតប៉ុណ្ណោះ ស្រប​ពេលសាម៉ីខ្លួនបើកចំហរឪកាសផ្លាស់ទៅកាន់ក្លឹប គូប្រជែង ​ Arsenal បើ ទោះបីជាពួកគេមិនមានកៅអីលេងនៅក្របខណ្ឌ Champions League សម្រាប់​រដូវ​​កាល​ក្រោយ​ក៏​ដោយ។

Gabriel Jesus has already heaped praise on potential Chelsea teammate

សម្រាប់អ្នកចាត់ការទូទៅលោក Pep Guardiola នឹងមិនរារាំងផ្លូវក្នុងការចាកចេញរបស់ Jesus ចេញពីក្រុម ម្ចាស់ជើងឯក Premier League នៅរដូវ ក្តៅនេះទេ បន្ទាប់ពីការមកដល់របស់Erling Braunt Haaland ។ ហើយក៏មិនមានតែArsenalដែលជាក្លឹបតែមួយដែលចាប់អារម្មណ៏ កីឡាករវ័យ ២៥ ឆ្នាំរូប នេះគឺនៅមានក្លឹបនៅអេស្ប៉ាញ និងអ៊ីតាលីក៏បានតាមដានស្ថានភាពរបស់Jesus ផងដែរ  ក្រោយពីរូបគេនៅតែបង្ហាញទម្រង់លេងបានល្អ ដោយ រកបាន ៨គ្រាប់ពីការ បង្ហាញខ្លួន២៨ប្រកួតកាលពីរដូវកាលមុន៕

 

ប្រភពព័ត៍មាន៖ Sportsmole