អតីត​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង Alexandre Lacazette បាន​វិល​ទៅកាន់ក្លិប Lyon របស់​ក្រប​ខ័ណ្ឌ Ligue 1 វិញ ដោយ​គ្មាន​តម្លៃខ្លួន​ ពោល​គឺ​ត្រឹម​តែ​រយៈពេល​៥​ឆ្នាំ ក្រោយ​ពី​រូប​គេ​បាន​ចូលរូម​ជាមួយ​នឹង​ក្លិប Arsenal ក្នុង​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​កាល​នោះ ចំនួន​៤៦,៥លានផោន (ស្មើ​នឹង​៥៨លានដុល្លារ​អាមេរិក)​។

ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​រូបនេះ បាន​ទទួល​ការ​ពិនិត្យ​សុខភាព​ កាលពីថ្ងៃពុធ នៅមុនពេល​ចុះ​ហត្ថលេខា​រយៈពេល​៣ឆ្នាំ​ ជាមួយ​នឹងក្លិប ដែល​រូប​គេ​បាន​ករសាង​កេរិ៍ឈ្មោះ​របស់គេ ក្រោយពី​ឆ្លង​កាត់​តាមរយៈ​ប្រព័ន្ធក្រុម​យុវ​ជន​។ ​ Lacazette បាន​ស៊ុត​បាល់បញ្ចូល​ទី​៥៤​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​១៥៨​លើក​ក្នុង​ក្រប​ខ័ណ្ឌ Premier League សម្រាប់​ក្រុម Arsenal និង​បាន​ជួយ​ឲ្យ​ក្រុម​កាំភ្លើង​ធំ​ ឈ្នះ​ពាន FA Cup ឆ្នាំ​២០២០​​។

ក្នុង​ពេល​និយាយ​ទៅ​កាន់​សារ​ព័ត៌​មាន Canal Plus កាលពី​ខែមេសា Lacazette បាន​និយាយ​ថា រូប​គេ​មិន​ធ្លាប់​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជា​មួយនឹង​ក្លិប​ Lyon ឡើយ​​។ Lyon បានបញ្ជាក់​ថា ពួកគេ​ពិត​ជា​​មានមោទ​នភាព​ណាស់​ និង​រិគ​រាយ ក្នុងការ​ប្រកាស​ពីការវិល​ត្រឡប់​របស់ Lacazette ទៅកាន់​ក្លិបនេះ​ ដែលរូប​គេ​បាន​ចូលរួម​ក្នុងវ័យ​១២ឆ្នាំ ខណៈ​ដែលពួកគេ​បាន​បន្ថែម​ថា ការ​ផ្ទេរ​នេះ បានក្លាយ​ជា​​គោល​ដៅ​ជា​អាទិ​ភាព​របស់​ក្លិប​អស់​រយៈពេល​ជាច្រើន​ខែមក​ហើយ​៕

 

ប្រភព​ព័ត៌​មាន៖ Sky Sports