បរទេស៖ ក្រុម​ប្រឹក្សា​​ផ្នែក​កីឡា​បាល់ទាត់ កាលពីថ្ងៃចន្ទថា កីឡាករ​បម្រុង​ចំនួន​៥នាក់ នឹងត្រូវ​ប្រើ​ប្រាស់​ជា​អចិន្ត្រៃយ៍ សម្រាប់​រាល់​ការ​ប្រកួត​ធំ​ៗ​ទាំង​អស់ និង​បាន​បញ្ជាក់​ថា ឧបករណ៍​ចាប់ offside បែប 3D ក៏​អាច​នឹង​ប្រើប្រាស់​ក្នុង​ការ​ប្រកួត World Cup នៅ​ឆ្នាំនេះ​ផង​ដែរ​។

លោក Gianni Infantino ប្រធាន​សហ​ព័ន្ធ​កីឡា​បាល់ទាត់​អន្តរ​ជាតិហៅ​កាត់​ថា FIFA បាន​និយាយ​ថា ការផ្លាស់ប្តូរ​កីឡាករ​បម្រុង​​៥នាក់នេះ ដែលត្រូវ​បាន​ចាប់​ផ្តើម​អនុ​វត្តន៍​ក្នុង​ឆ្នាំ​២០២០ ដោយ​សារ​តែ​ការ​ឆ្លត​រាត​ត្បាត​នៃ​វីរុស​កូវីដ ១៩​នោះ ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពី​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ពី​សហ​គមន៍​កីឡា​បាល់ទាត់​ទាំង​មូល​។

លោក​បាន​និយាយ​ថា បន្ទាប់ពី​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុម​ប្រឹក្សា​សមា​គម​កីឡា​បាល់ទាត់​អន្តរ​ជាតិ​ថា ក្រុម​អ្នក​ជំនាញ នឹង​សម្រេច​ថា តើ​ឧបករណ៍​ចាប់ offside ពាក់​កណ្តាល​​ស្វ័យ​ប្រវត្តិ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ប្រកួត World Cup ដែល​នឹង​ចាប់ផ្តើម​នៅថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឬ​យ៉ាង​ណា​។ លោក Pierluigi Collina ប្រធាន​អាជ្ញា​កណ្តាល​របស់ FIFA បាន​និយាយថា លោក​ជឿជាក់​ថា ប្រព័ន្ធនេះ នឹង​ត្រូវ​ប្រើប្រាស់​ទាន់​ពេល​​សម្រាប់​ព្រឹត្តិការណ៍​ដែលមានក្រុម​ចំនួន​៣២​ក្រុម​ចូល​រួម​មួយនេះ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia