បរទេស៖ លោក Gareth Southgate អ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានទទួលយកការទទួលខុសត្រូវទាំងអស់ ចំពោះការរងបរាជ័យដ៏ធំបំផុតលើទឹកដីខ្លួនឯងរបស់ក្រុមមានរហស្សនាមថា តោកំណាចទាំង៣មួយនេះ បើគិតចាប់តាំងពីឆ្នាំ១៩២៨ ក្រោយពីក្រុមជម្រើសជាតិហុងគ្រី បានយកឈ្នះក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតនៅទីក្រុង Wolverhampton កាលពីថ្ងៃអង្គារ។
ក្រុមរបស់លោក Southgate កំពុងតែប្រឈមមុខនឹងការកាត់ចេញពីក្របខ័ណ្ឌកំពូលនៃយុទ្ធនាការ Nations League ក្រោយពីមិនស្គាល់ឈ្នះសោះពីការប្រកួត៤លើកជាប់ៗគ្នា។ ប៉ុន្តែ គ្រូបង្វឹករូបនេះ អំពាវនាវឲ្យអ្នកគាំទ្ររក្សាការផ្តល់កម្លាំងចិត្តដល់កីឡាករជានិច្ច នៅមុនពេលព្រឹត្តិការណ៍ World Cup ក្នុងរយៈពេល៥ខែខាងមុខទៀត។ លោក Southgate ដែលបានក្លាយជាគោលដៅរបស់អ្នកគាំទ្រដែលខឹងសម្បារជាច្រើន នៅក្នុងកីឡដ្ឋាន Molineux នោះ បាននិយាយថា៖ «ខ្ញុំយល់យ៉ាងច្បាស់ថា នៅរាត្រីនេះ គឺជាបទពិសោធន៍ដ៏ខកចិត្តមួយ។

Soccer Football – UEFA Nations League – Group C – England v Hungary – Molineux Stadium, Wolverhampton, Britain – June 14, 2022 Hungary’s Daniel Gazdag scores their fourth goal REUTERS/Toby Melville
អ្វីដែលខ្ញុំនឹងនិយាយគឺថា ក្រុមកីឡាករទាំងនេះ ខ្វះការជឿជាក់សម្រាប់ប្រទេសនេះ ហើយវាពិតជាសំខាន់ណាស់ដែលគាំទ្ររក្សាផ្តល់កម្លាំងចិត្តដល់ពួកគេ ពីព្រោះពួកគេនឹងមានភាពខ្លាំងក្នុងពេលខាងមុខ»។ អង់គ្លេស បានបង្កើតការភ្ញាក់ផ្អើលលើសពីការរំពឹងទុកនានា ដើម្បីឈានទៅប្រកួត World Cup ឆ្នាំ២០១៨ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្រោយមក បានឈានទៅប្រកួតក្នុង Euro វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងរយៈពេល៥៥ឆ្នាំ កាលពីរដូវក្តៅមុន៕
ប្រភពព័ត៌មាន៖ Channel News Asia