បរទេស៖ លោក Ryan Giggs បាន​និយាយ​ថា លោក​បាន​​លា​លែង​ពី​តំណែងក្នុងនាម​ជា​អ្នក​ចាត់​ការ​ទូទៅភ្លាម​ៗ ដោយ​សារ​តែ​លោក​មិន​ចង់​ធ្វើ​ឲ្យ​មាន «អស្ថិរ​ភាព និង​ភាព​ជ្រួល​ច្របល់» ដល់​យុទ្ធ​នាការ World Cup របស់​ពួកគេ ស្រប​ពេល​ដែលមាន​ពាក្យ​ចរ​ចាម​អា​រ៉ាម​ជាច្រើន​ជុំ​វិញ​​សវ​នា​ការ​របស់​គេក្នុង​ពេល​ខាង​មុខ ពី​បទ​ចោ​ទ​ប្រកាន់​​ការប្រព្រឹត្ត​អំពើ​ហិង្សា​។

លោក Giggs បាន​ចាកចេញពី​តួនាទី​របស់​លោក ចាប់​តាំងពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្រប​ពេល​ដែល​​សវ​នា​ការ​របស់​គេ​ក្នុងទីក្រុង Manchester ត្រូវបាន​គ្រោង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា​។ អតីត​ខ្សែ​បម្រើស្លាប​របស់​ក្លិប Manchester United វ័យ​៤៨​ឆ្នាំ​រូបនេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ប​ទ​ប្រើ​ឥរិយា​បថគ្រប់គ្រង និងបង្គាប់​បញ្ជា លើ​អតីត​មិត្ត​ស្រី​ខ្លួន​គឺ​នាង Kate Greville នៅ​ចន្លោះ​ខែ​សីហា ឆ្នាំ​២០១៧ និង​ខែ​វិច្ឆិកា ឆ្នាំ​២០២០​។

លោក Giggs ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទវាយ​ទៅលើ​អ្នក​ស្រី Greville ដែល​បង្ក​ឲ្យ​របួស​ស្នាម​លើ​រាង​កាយ​របស់​នាង និង​ការ​វាយ​ដំ​ជា​ញឹក​ញាប់​លើ​ប្អូន​ស្រី​របស់​នាង​ គឺ​នាង Emma Greville នៅ​ផ្ទះ​របស់​គេ ក្នុង​ទីក្រុង Worsley កាលពីថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២០​។ ប៉ុន្តែ លោក Giggs បាន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់ និង​មិន​ទទួល​ស្គាល់​កំហុស​​ទាំង​ងស់​៕

 

ប្រភព​​ព័ត៌មាន៖ The Guardian