បរទេស៖ ក្លិប​ញញួរ​ធំ West Ham បាន​ប្រកាស​ពីការ​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ខ្សែ​ការ​ពារ Nayef Aguerd របស់​ក្លិប Rennes កាលពីថ្ងៃ​ចន្ទ ក្នុងការផ្ទេរ​មួយ​ដែលមាន​តម្លៃខ្លួន​៣០​លានផោន (ស្មើ​នឹង​៣៧​លាន​ដុល្លារ​អាមេរិក) បើ​បូក​ទាំង​ប្រាក់​ឧបត្ថម្ភ​នានា​បន្ថែមទៀត​​។

ខ្សែ​ការ​ពារ​អន្តរ​ជាតិម៉ូ​ណា​កូ​វ័យ​២៦​ឆ្នាំ​រូបនេះ ដែល​បាន​ចំណាយ​ពេល​អស់​២​រដូវ​កាល​​ជា​​មួយនឹង​ក្លិប​របស់ក្រប​ខ័ណ្ឌ​បារាំង Ligue 1 បាន​ចុះ​កិច្ច​សន្យា​រយៈ​ពេល​៥​ឆ្នាំ ជា​​មួយ​នឹងក្រុមរបស់​លោក​ David Moyes។ ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង​រូបនេះ​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រំភើប​ណាស់​នៅ​ពេល​ដែល​ខ្ញុំ​បាន​ដឹង​ពីការ​ចាប់​អារម្មណ៍​របស់​ក្លិប West Ham​។ នៅបេល​ដែលខ្ញុំ​បាន​ឮ​ដំណឹង​នេះ ខ្ញុំបាន​ដឹង​ថា ខ្ញុំ​ត្រូវ​តែ​ផ្ទេរ​ទៅ​កាន់​ក្រប​ខ័ណ្ឌ Premier League ពីព្រោះ​វា​ជា​សុបិន​មួយ​សម្រាប់​គ្រប់​កីឡាករ​ទាំង​អស់​»​។ Aguerd បាន​បន្ថែម​ទៀត​ថា៖ «West Ham គឺ​ជា​ក្លិប​ពោរ​ពេញ​ដោយ​ប្រវត្តិ​សាស្ត្រ​មួយ​។

ខ្ញុំ​បាន​មើល​ការ​ប្រកួត​របស់​ពួក​គេ​៣ ទៅ​៤លើក នៅ​ឆ្នាំ​នេះ ហើយ​ខ្ញុំ​បាន​ឃើញ​អ្នក​គាំទ្រ ហើយ​បរិយាកា​ស​ពិត​ជា​អស្ចារ្យ​»​។ លោក Moyes ដែល​ក្រុម​របស់​លោក​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់លេខ​៧ នៅលើ​តារាង Premier League កាល​ពី​រដូវ​កាល​មុន បាន​និយាយ​ថា Aguerd បាន​ស្ថិត​ក្នុង​រ៉ា​ដា​របស់​ក្លិប​ជា​យូរ​មកហើយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia