បរទេស៖ ក្រុមតោខៀវChelsea បានប្រកាសថាលោក Bruce Buck នឹងលាឈប់ពីតួនាទីជាប្រធានក្លឹបនៅចុងខែនេះ។គួរបញ្ជាក់ថាបុរសវ័យ ៧៦ ឆ្នាំរូបនេះ​បានចូលមកកាន់តំណែងតាំងពីឆ្នាំ ២០០៣ ដែលជាពេលវេលាស្របគ្នានិងមហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich បានចូលមក​កាន់កាប់​ក្លឹបយក្សនៅ Premier Leagueមួយនេះ ។

Chelsea chairman Bruce Buck to step down following sale of club

ចាប់តាំងពីពេលនោះមកលោក Buck បានដើរតួយ៉ាងសំខាន់នៅពីក្រោយឆាកក្នុងអំឡុងយុគសម័យដ៏ជោគជ័យបំផុតរបស់ក្លឹបទាំងក្នុង និងក្រៅទីលាន ដោយជួយឱ្យក្រុមមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏ក្លាយក្លឹបធំនិងល្បីល្បាញបំផុតមួយក្នុងពិភពលោក។

Buck steps down as Chelsea chairman after 18-trophy tenure as Boehly era  takes shape at Stamford Bridge | Goal.com

ទោះបីជាយ៉ាងណាក៏ដោយ ត្រឹមតែរយៈពេលបីសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក Abramovich ចាកចេញពីកីឡដ្ឋាន Stamford Bridge ជាផ្លូវការ បុរស​សញ្ជាតិអាមេរិករូបនេះបានសម្រេចចិត្តចុះចេញពីតំណែងនិងបានផ្លាស់ប្តូរតួនាទីទៅជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកប្រឹក្សាយោបល់របស់ក្លឹបវិញ។ថ្លែងនៅលើគេហទំព័រផ្លូវការរបស់ក្លឹបលោក Buck បាននិយាយថា : “ខ្ញុំមានមោទនភាពដែលបានជួយ Chelsea ឱ្យទទួលបានភាពជោគជ័យដ៏អស្ចារ្យនៅលើទីលាន និង​បង្កើត​ផលវិជ្ជមាននៅក្នុងក្រុម”៕

 

ប្រភពព័ត៍មាន៖ Sportsmole