បរទេស៖ អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់ប្រាប់បណ្តាញសារពត៌មាន ថាកីឡាករសំខាន់២រូបគឺអ្នកចាំទីដៃទី១ Alisson Becker ជាមួយ ខ្សែប្រយុទ្ធស្លាប Diogo Jota និងមិនមានវត្តមានសម្រាប់ការប្រកួត ពានរង្វាន់មុនបើករដូវកាល Community Shield នៅថ្ងៃសៅរ៍ជាមួយក្រុម Man. City នៅកីឡដ្ឋាន King Power នោះទេ។
គួររំលឹកថាកីឡាករអន្តរជាតិប្រេស៊ីល Alisson មានបញ្ហាពោះនិងមិនបានបង្ហាញខ្លួនចូលលេងចាប់តាំងពីការបរាជ័យ ៤-0 ក្រោមថ្វីជើង Man. United ក្នុងទីក្រុងបាងកកមកម្លេះ។ ទន្ទឹមនឹងនេះដែរកីឡាករអន្តរជាតិព័រទុយហ្គាល់ Jota បានរងរបួសសរសៃពួរឡើងវិញ អំឡុងពេលបំពេញកាតព្វកិច្ចព្រឹត្តការណ៏ Nations League ជាមួយព័រទុយហ្គាល់កាលពីខែមុន។ទោះយ៉ាងណាអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បញ្ជាក់ថា Alisson នឹងត្រៀមវិលត្រលប់មកបង្ហាញខ្លួនវិញសម្រាប់ការប្រកួតបើកឆាក Premier League នៅខែសីហាជាមួយ Fulham។
Liverpool មានបំណងចង់ឈ្នះពាន Community Shield ជាលើកទី ១៦ នៅថ្ងៃសៅរ៍ក្រោយខកខាន ចាប់តាំងពីឆ្នាំ ២០០៦មក ក្លឹបមកពី Merseyside ដែលបានលើកពាននោះទេ។ ទោះយ៉ាងណាការប្រកួតនេះនឹងធ្វើឡើងនៅកីឡដ្ឋាន King Power ជំនួសឱ្យកីឡដ្ឋាន Wembley ដោយសារតែកីឡាដ្ឋានដ៏ធំរបស់ចក្រភពអង់គ្លេសត្រូវធ្វើការការប្រកួតបាល់ទាត់ផ្នែកនារីវគ្គផ្តាច់ព្រ័ត្រ Euro ២០២២ រវាងអង់គ្លេស និងអាល្លឺម៉ង់ ដែលនឹងចាប់ផ្តើមនៅម៉ោង ៥ ល្ងាចថ្ងៃអាទិត្យ៕