បរទេស៖ Nice បានបញ្ជាក់ពីការចុះហត្ថលេខាលើអ្នកចាំទី Kasper Schmeichel របស់ Leicester City ខណៈដែលក្រុមកញ្ជ្រោង ខៀវនៅមិន ទាន់បានបន្ថែមកីឡាករសម្រាប់ក្រុមដំបូង  ខណៈអ្នចកាត់ការទូទៅលោក Brendan Rodgers កំពុងសម្លឹង រកកីឡាករយុវជនថ្នាលដើម្បី ដាក់អោយលេងនៅឈុតធំនៅពេលនេះ។ ទោះបីជាយ៉ាងណា គ្រូបង្វឹក Leicester បានទទួលស្គាល់នៅដើមសប្តាហ៍នេះថា ស្ថានភាព របស់ Schmeichel នឹងត្រូវបានវាយតម្លៃបន្ទាប់ពីកីឡាករអន្តរជាតិដាណឺម៉ាក បានចំណាយពេល១១ ឆ្នាំកន្លងមកប្រកបអាជីពនៅ កីឡ ដ្ឋាន King Power ។

Kasper Schmeichel will undergo Nice medical this week after 11 years at  Leicester | Daily Mail Online

ជាមួយនឹងលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រម និងការពិនិត្យសុខភាពក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ Nice បាន ប្រកាស ថាពួកគេបានចុះហត្ថលេខាលើកីឡាករវ័យ ៣៥ ឆ្នាំ។Schmeichel ដែលជាកូនប្រុសរបស់វីរបុរសអ្នកចាំទីបិសាចក្រហមលោកPeter Schmeichel និងចូលរួមជាមួយកីឡាករ Aaron Ramsey និង Mattia Viti សម្រាប់ក្រុមដែលមានមូលដ្ឋាននៅភាគ ខាងត្បូង នៃប្រទេស បារាំងមុនពេលចាប់ផ្តើមយុទ្ធនាការ Ligue ១ ថ្មី។

Kasper Schmeichel Joins OGC Nice After 11 Seasons At Leicester City

Kasper បានចុះកិច្ចសន្យារយៈពេល 3 ឆ្នាំនៅកីឡដ្ឋាន Allianz Riviera មានន័យថាNice និងបន្តរក្សាទុករូបគេរហូតដល់​ វ័យ៣០ឆ្នាំ។ Schmeichel បានសាងប្រវត្តិសាស្រ្តជាអ្នកចាំទីដ៏អស្ចារ្យបំផុត របស់ពួកគេ ដោយបានបង្ហាញខ្លួនសរុបចំនួន ៤៧៩ប្រកួតក្រោយផ្លាស់ពី Leeds United និងបានជួយអោយពួកគេឈ្នះពានPremier League នៅរដូវកាល២០១៥-២០១៦,FA Cup ២០២0២០២១ និង FA Communityshield ២០២១៕

 

ប្រភពព័ត៍មាន៖ Sportsmole