បរទេស៖ ក្រុម Bayern Munich ត្រូវ​បានដាក់​​ឲ្យ​ស្ថិត​​ក្នុង​ពូល​តែ​មួយ ជា​​មួយនឹងក្រុម Barcelona របស់​ខ្សែ​ប្រយុទ្ធ Robert Lewandowski ក្នុង​ការ​ចាប់​ឆ្នោត​កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់​ការ​ប្រកួតក្រប​ខ័ណ្ឌ UEFA Champions League វគ្គ​ចែកពូល ក្នុង​ទីក្រុង Istanbul ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Erling Haaland នឹង​ត្រូវ​ជួប​ជា​មួយ​នឹង​អតីត​ក្រុម​របស់​ខ្លួន ក្នុង​ពេល​ក្រុម Manchester City ត្រូវ​ប៉ះ​​ជា​មួយ​នឹងក្រុម Borussia Dortmund។

ក្រុម Bayern និង Barcelona ក៏​​នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម Inter Milan ក្នុង​ពូល C ផ​ងដែរ ដែល​ត្រូវ​បំពេញ​ដោយ​ក្រុម​​ម្ចាស់​ជើង​ឯក​ក្រិក Viktoria Plzen​។ ក្រុម Bayern បាន​ផ្តួល​ក្រុម Barcelona ក្នុងលទ្ធ​ផល ៨-២ ក្នុង​ការ​ប្រកួតតែ​មួយ​ជើង​នៃ​​​វគ្គ​៨​ក្រុម​ចុងក្រោយ ក្នុង​​ទីក្រុង Lisbon ក្នុង​ឆ្នាំ​២០២០ ស្រប​ពេល​ដែលក្រុម​មាន​មូលដ្ឋាននៅ Catalonia មួយនេះ ក៏​បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល ៣-០ ផង​ដែរ ក្រោមស្នា​ដៃ​ក្រុម​របស់​អាល្លឺ​ម៉ង់ផង​ដែរ កាលពី​រដូវកាល​មុន ខណៈ​ដែលពួកគេ​បាន​ធ្លាក់​ចេញត្រឹម​វគ្គ​ចែកពូល​​។

Lewandowski វ័យ​៣៤ឆ្នាំ បាន​ផ្ទេរ​ទៅកាន់​ក្លិប Barcelona ក្នុង​ពេល​បិទ​រដូវ​​កាល សម្រាប់​តម្លៃខ្លួន​ដែលអាច​កើន​ដល់​៥០​លាន​​អឺ​រ៉ូ (ស្មើ​នឹង​៥០​លានដុល្លារ​អាមេរិក) ក្រោយពី​​បាន​​​ស៊ុត​បាល់បញ្ចូ​ល​ទី​៣៤៤​គ្រាប់ ក្នុង​រយៈ​ពេល​៨​ឆ្នាំ​នៅ​ក្លិប Bayern​។ លោក Hasan Salihamidzic នាយក​ផ្នែក​កីឡា​របស់ Bayern បាន​ឲ្យដឹងថា៖ «មាន​តែ​បាល់ទាត់​ប៉ុណ្ណោះ​​ដែល​សរសេរ​រឿង​រ៉ាវ​បែបនេះ​»​​។ ការ​ប្រកួតវគ្គ​ចែកពូល​នេះ​ នឹង​ចាប​ផ្តើម​នៅ​ចន្លោះ​ថ្ងៃ​ទី​៦ ខែ​កញ្ញា និងថ្ងៃ​ទី​២ ខែវិច្ឆិកា៕

លទ្ធ​ផល​នៃ​ការ​ចាប់​ឆ្នោត​ទាំងស្រុង

ពូល A៖ Ajax, Liverpool, Napoli, Rangers

ពូល B៖ Porto, Atletico Madrid, Bayer Leverkusen, Club Bruges

ពូល C៖ Bayern Munich, Barcelona, Inter Milan, Viktoria Plzen

ពូល D៖ Eintracht Frankfurt, Tottenham, Sporting Lisbon, Marseille

ពូល E៖ AC Milan, Chelsea, RB Salzburg, Dinamo Zagreb

ពូល F៖ Real Madrid, RB Leipzig, Shakhtar Donetsk, Celtic

ពូល G៖ Manchester City, Sevilla, Borussia Dortmund, FC Copenhagen

ពូល H៖ Paris St-Germain, Juventus, Benfica, Maccabi Haifa

 

ប្រភព​ព័ត៌​មាន​៖ Channel News Asia