សហព័ន្ធកីឡាជាតិចំនួន៥២ រួមទាំងអង្គភាព ឬស្ថាប័នពាក់ព័ន្ធនឹងកីឡាចំនួន១៧ទៀត ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កំណត់រួចរាល់អស់ហើយ ក្នុងការអនុញ្ញាតឲ្យចូលរួមពិសារអាហារសាមគ្គីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាលើកទី៣ ប្រចាំឆ្នាំ២០១៨ ដែលនឹងត្រូវធ្វើនៅថ្ងៃទី៤ ខែមេសា ខាងមុខនេះ។
បើតាមបញ្ជីរាយនាម សមាសភាពមហាគ្រួសារកីឡាជាតិ ដែលនឹងត្រូវចូលរួមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលខាងមុខនេះ គឺមានកីឡាករ កីឡាការិនី មន្ត្រីកីឡា និងគ្រូបង្វឹកចំនួន២០៩៥នាក់ មកពីសហព័ន្ធកីឡាជាតិទាំង៥២ និងចំនួន១៨៩៥នាក់ មកពីខាងប្រតិបត្តិបុគ្គលិក NOCC និងអង្គភាពពាក់ព័ន្ធចំនួន១៧ គឺសរុបមានចំនួន៣៩៩០នាក់។
បើតាមបញ្ជីរាយនាមដដែលនេះ បានឲ្យទៀតថា សហព័ន្ធកីឡាជាតិទាំង៥២ ដែលត្រូវបានអនុញ្ញាតឲ្យចូលរួមជួបលោក ហ៊ុន សែន លើកទី៣នេះ រួមមានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មាន៤០នាក់, សីដក់ និងសីឈិនឡូន មាន៥០នាក់, ប្រដាល់សកល មាន៤០នាក់, ប្រដាល់គុនខ្មែរ មាន៨០នាក់, តេក្វាន់ដូ WTF មាន៨០នាក់, វាយកូនបាល មាន៣០នាក់, វូស៊ូ មាន៤០នាក់, បាល់ទះ មាន៦០នាក់, បាល់ទាត់ មាន៤០នាក់, អត្តពលកម្ម មាន៣០នាក់, កាយសម្ព័ន្ធ មាន៣០នាក់, ហែលទឹក មាន៤០នាក់ សហព័ន្ធកីឡាបាល់បោះកម្ពុជា មាន៧០នាក់។
ចំណែកសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា មាន៣០នាក់, វាយសី មាន៣០នាក់, ការ៉ាតេដូ មាន៧០នាក់, វាយកូនគោល មាន៣០នាក់, ទូកក្តោង មាន៣០នាក់, ទ្រីយ៉ាត្លុង មាន៧០នាក់, គុនដាវ មាន៣០នាក់, ទោចក្រយាន មាន៣០នាក់, យូដូ មាន៥០នាក់, តេក្វាន់ដូITF មាន៥០នាក់, សូហ្វតិន្នីស មាន៦០នាក់, ចំបាប់ មាន៤០នាក់, ល្បុក្កតោ មានមាន៥០នាក់, វ៉ូវីណាម មាន៣០នាក់, សូរីនហ្ស៊ីកាំប៉ូ មាន៣០នាក់ សហព័ន្ធកីឡាទូកកានូ និងរ៉ូវីកម្ពុជា មាន៤០នាក់។
សហព័ន្ធកិឡាជិះសេះកម្ពុជា មាន៣០នាក់, ស្គីទឹកកក ៤០នាក់, អុកចត្រង្គ ៤០នាក់, កីឡារាំ ៤០នាក់, ទាញព្រ័ត្រ ៧០នាក់, បេស្បល ៥០នាក់, ហាប់គីដូ ៥០នាក់, កីឡាយានយន្ត ៤០នាក់, កីឡាអុក ៣០នាក់, តុងហ្គីលម៉ូដូ ៦០នាក់, កីឡាអេឡិចត្រូនិក ៤០នាក់, កីឡាកូប៊ូដូ និងយ៉ូដូ ១៥នាក់, គុនខ្មែរអន្តរជាតិ ១០នាក់, បញ្ចសីលា ២០នាក់, កាយវប្បកម្ម ៣០នាក់, កីឡាឡើងភ្នំ ៣០នាក់, យុទ្ធក្រមខម ៣០នាក់, ហុកគី ៤០នាក់, បាល់ឱប ៤០នាក់, បាញ់កាំភ្លើង ៣០នាក់, ម៉ូតូទឹក ២០នាក់, កីឡាហោះហើរ ២០នាក់ និងសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា មាន២០នាក់។
ដោយឡែក ខាងប្រតិបត្តិមន្រ្តីបុគ្គលិក NOCC និងអង្គភាពពាក់ព័ន្ធទាំង១៧ រួមមាន NOCC មាន១១នាក់, ទីប្រឹក្សា NOCC ២០នាក់, មន្ត្រីបុគ្គលិក NOCC ៧៥នាក់, ព្រឹទ្ធាចារ្យកីឡា ៧០នាក់, មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មាន៩៣៤នាក់, នាយកដ្ឋាន អប់រំកាយ និងកីឡា សិស្ស-និស្សិត មាន៧០នាក់, អគ្គនាយកដ្ឋានកីឡា ២០នាក់, នាយកដ្ឋានអប់រំកាយ និងកីឡា មាន៨០នាក់, វិទ្យាស្ថានអប់រំកាយ និងកីឡា ៦០នាក់,គរុសិស្ស(វិទ្យាស្ថានជាតិ) ២០០នាក់, សហភាពកីឡានគរបាលជាតិ ៥០នាក់, វេជ្ជសាស្ត្រកីឡាអម NOCC ១០នាក់, ក្រុមប្រឹក្សាកីឡាកងយោធពលខេមរៈភូមិន្ទ ៥០នាក់, គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ៧០នាក់, មន្ទីអប់រំយុវជន និងកីឡា តាមខេត្ត ៧៥នាក់, គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ៥០នាក់ និងមន្ត្រីសារព័ត៌មានកីឡា មានចំនួន៥០នាក់៕