ក្រុម Tianjin Quanjian នៅក្របខណ្ឌ Chinse Super League របស់ប្រទេសចិន បានប្រកាសជាផ្លូវការណ៏អំពីការតែងតាំងលោក​ Paulo Sousa ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់វ័យ 47ឆ្នាំរូបនេះ ត្រូវក្លឹប Tianjin Quanjian នាំយកមកជំនួសលោក Paulo Cannavaro ដែលត្រលប់ទៅដឹកនាំក្រុមជើងឯក CSL​ រដូវកាលចាស់គឺក្រុម Guangzhou Evergrande វិញ។ក្រុម Quanjian បានបញ្ចប់រដូវកាលមុននៅ CSL នៅចំណាត់ ថ្នាក់ទី3 និង មានកៅអីមួយបានទៅលេងនៅក្របខណ្ឌ AFC Champion League (ACL) នៅឆ្នាំក្រោយផងដែរ។

គ្រូបង្វឹកលោក Sousa បានបញ្ចប់តួនាទីរដូវកាលមុននៅក្រុម Fiorentina ហើយបានសម្រេចចិត្តចាកចេញពីក្របខណ្ឌកំពូលអ៊ីតាលី ហើយក្រុមបានតែងតាំងលោក Stefano Pioli ជាគ្រូបង្វឹកដឹកនាំថ្មីកាលពីខែមិថុនា 2017កន្លងទៅនេះ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ football-tribe