Christian Eriksen បានបង្ហាញខ្លួនជាលើកដំបូងអោយក្រុម Inter Milan ខណៈដែលពួកគេបានផ្តួល Fiorentina កាលពីថ្ងៃពុធដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia ។

ខ្សែបម្រើសញ្ជាតិដាណឺម៉ាកបានផ្លាស់មកកាន់ទឹកដី San Siro ពីក្លិបមាន់ខ្នាយមាស Tottenham ក្នុងតម្លៃខ្លួនប្រមាណ ១៦.៩លានផោនកាលពីថ្ងៃអង្គារ។ Eriksen បានប្តូរចូលក្នុងតង់ទី ២ ជំនួសខ្សែបម្រើខ្ចីជើង Alexis Sanchez របស់ Manchester United។

២គ្រាប់របស់ក្រុមគ្រូបង្វឹកលោក Conte រកបានដោយកីឡាករ Antonio Candreva និង Nicolo Barella រកបានគ្រាប់បាល់អោយ Inter Milan នៅនាទីទី៤៤ និង ៦៧ ដោយកីឡាករ Martin Caceres ស៊ុតបាល់បញ្ចូលទីអោយ Fiorentina។

ខ្សែបម្រើស្លាបរបស់ក្លិបតោខៀវ Chelsea កីឡាករ Victor Moses ដែលបានចូលរួមជាមួយ Inter Milan សម្រាប់រយៈពេលខ្ចីជើងនៅសល់នៃរដូវកាលនេះក្នុងតង់ទី២ ផងដែរ។ Inter Milan នឹងត្រូវប្រកួតជាមួយក្រុម Napoli ក្នុងវគ្គ ៤ក្រុមចុងក្រោយខណៈ Juventus ត្រូវប្រកួតជាមួយ AC Milan។

ប្រភព៖ BBC