កីឡាករច្រើនដូចជាបេស្បល និងបាល់ទះ មានភាពល្បីល្បាញទូទាំងពិភពលោក។ ប៉ុន្តែ មានមនុស្សតិចតួចណាស់ដែលស្គាល់ពីកីឡាចម្លែកៗ ដូចជាកីឡាបោកចំបាប់ដោយម្រាមជើងជាដើម។ បើទោះបីកីឡាខ្លះមានភាពចម្លែកក៏ដោយ ប៉ុន្តែ កីឡាមួយចំនួនក្នុងចំណោមកីឡាករទាំងនោះ ត្រូវបានលេងយ៉ាងយកចិត្តទុកដាក់។

កីឡាចម្លែកមួយចំនួនដូចជាការប្រកួតសែងប្រពន្ធ ក៏មានព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកផងដែរ។ ខាងក្រោមនេះគឺជាប្រភេទកីឡាដ៏ចម្លែកបំផុតក្នុងពិភពលោក៖

– ការប្រណាំងជិះសត្វអូទ្រីស៖ មានដើមកំណើតក្នុងតំបន់អាហ្វ្រិក មុននឹងរីករាលទៅកាន់សហរដ្ឋអាមេរិក។ កីឡាជិះសត្វអូទ្រីសប្រណាំងនេះ មានល្បឿនដល់ទៅ៦៩គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយជំហានរបស់អាចមានចម្ងាយដល់ទៅជិត៥ម៉ែត្រ ក្នុងមួយជំហាន។

– កីឡាលេងអុកប្រដាល់ (Chessboxing)៖ គឺជាប្រភេទកីឡាប្របាច់បញ្ចូលគ្នារវាងកីឡាប្រពៃណីពីរ ដែលរួមមានអុក និងប្រដាល់។ កីឡានេះតម្រូវឲ្យធ្វើការប្រកួតកីឡាអុកដ៏ស្វិតស្វាញ និងការប្រកួតកីឡាប្រដាល់។

– កីឡាហុកឃីនៅក្រោមទឹក៖ គឺជាប្រភេទកីឡាមានលក្ខខណៈដូចទៅនឹងហុកឃីដែរ ប៉ុន្តែ ត្រូវលេងក្រោមទឹក។ កីឡានេះត្រូវបានបង្កើតឡើងនៅចក្រភពអង់គ្លេស កាលពីឆ្នាំ១៩៤។

– កីឡាចំបាប់មេជើង៖ ក្នុងការប្រកួតកីឡាដ៏ចម្លែកនៃចំបាប់ម្រាមជើងនេះ មនុស្សពីរនាក់ត្រូវធ្វើការប្រកួត និងចំបាប់គ្នាដោយប្រើម្រាមជើងរបស់ពួកគេ ដោយព្យាយាមខ្ទាស់ម្រាមគ្នាទៅវិញទៅមក។

– កីឡា Zorbing៖ គឺជាសកម្មភាពនៃការប្រណាំងគ្នាក្នុងពោងដ៏ធំមួយ ពោលគឺប្រណាំងរមៀលចុះភ្នំ ឆ្លងទឹក ឬឆ្លងកាត់ឧបស័គ្គផ្សេងៗ។

– ការប្រណាំងជិះប៉ែល៖ ដែលជាប្រភេទកីឡាដោយតម្រូវឲ្យអ្នកប្រណាំងជិះលើប៉ែលមួយ និងរំអិលចុះពីភ្នំទឹកកក បានបង្ហាញខ្លួនជាលើកទី១របស់ខ្លួនក្នុងព្រឹត្តិកីឡា X-Games រដូវរងា ឆ្នាំ១៩៩៧។ ដោយសារតែកីឡានេះបណ្តាលឲ្យមានការប៉ះទង្គិចគ្នាជាច្រើន និងរងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនោះ ការបង្ហាញខ្លួនជាលើកទី១របស់វាក្នុងកីឡា X-Games ក៏ជាការបង្ហាញខ្លួនជាលើកចុងក្រោយដែរ។

– Sporthocking៖ ដែលក៏ត្រូវបានគេស្គាល់ថា ជាកីឡាប្រកួតអង្គុយដ៏ចម្លែកនោះ បានចាប់ផ្តើមនៅប្រទេសអាល្លឺម៉ង់។ កិឡានេះប្រើប្រាស់ឧបករណ៍ដ៏ពិសេស ដើម្បីបង្ហាញនូវទេពកោលស្យផ្សេងៗ ដូចជាកិឡាជិះក្តារស្គីអ៊ីចឹងដេរ និងដើម្បីព្យាយាមអង្គុយនៅលើឧបករណ៍នោះ។

– កីឡារត់ប្រណាំងសែងប្រពន្ធ៖ មានកំណើតកំណើតក្នុងប្រទេសហ្វាំងឡង់ និងបានរីករាលដាល់ទៅកាន់ទ្វីបអាមេរិកខាងជើង កាលពីឆ្នាំ១៩៩៩។ កីឡានេះតម្រូវឲ្យបុរសម្នាក់សែងនារីម្នាក់ ដែលមិនចាំបាច់ជាប្តីប្រពន្ធស្របច្បាប់ឡើយ ដើម្បីរត់ប្រណាំងឆ្លងកាត់ឧបស័គ្គជាច្រើន។ ប្រសិនបើបុរសនោះធ្វើឲ្យធ្លាក់ដៃគូរបស់ខ្លួន ក្រុមរបស់ពួកគេត្រូវតែបន្ថែមរយៈពេល៥វិនាទីទៀតទៅលើថិរវេលារបស់ពួកគេ។ ក្រុមដែលទៅដល់ទីលានផ្តាច់ព្រ័ត្រជាមួយនឹងថិរវេលាលឿនជាងគេបំផុត នឹងឈ្នះ។

– កីឡាជិះតំរីវាយកូនគោល៖ មានលក្ខខណៈដូចទៅនឹងកីឡាជិះសេះវាយកូនគោលដែរ ប៉ុន្តែ គ្រាន់ប្រើសត្វដំរីប៉ុណ្ណោះ ខណៈដែលកីឡានេះប្រើប្រាស់សម្ភារៈដូចគ្នា។ កីឡានេះមានប្រជាប្រិយភាពនៅនេប៉ាល់ ឥណ្ឌា និងថៃ។

– កីឡាជិះកង់ទាត់បាល់៖ គឺជាការប្រកួតរវាងក្រុមពីរដែលមានកីឡាករពីរនាក់ ដោយតម្រូវឲ្យលេងដោយការជិះដោយគ្មានសម្រាក។ គោលបំណងរបស់ពួកគេគឺការបណ្តើរបាល់ចូលក្នុងទី ដោយប្រើប្រាស់កង់ និងក្បាលរបស់ពួកគេ។ កីឡាករទាំងអស់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដៃរបស់ពួកគេដើម្បីការពារ ប៉ុន្តែ មិនមែនដើម្បីស៊ុតបាល់ឡើយ។

– សីប៉ាក់តាក្រ៖ ដែលមានដើមកំណើតនៅអាស៊ី គឺជាកីឡាករមានលក្ខណៈដូចទៅនឹងកីឡាបាល់ទះដែរ លើកលែងតែកីឡាករទាំងអស់ត្រូវតែប្រើប្រាស់ជើងដើម្បីទទួលបាល់ និងវាយបាល់ឆ្លងកាត់សំណាញ់។ កីឡាករទាំងអស់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដងខ្លួនមួយណាក៏បានរបស់ពួកគេ ដើម្បីរក្សាធ្វើឲ្យបាល់នៅលើអាកាស លើកលែកតែដៃប៉ុណ្ណោះ។

– កីឡាជិះលើទឹករលកជាមួយសត្វឆ្អែក៖ តម្រូវឲ្យសត្វឆ្កែ ត្រូវជិះលើក្តារបន្ទះលើទឹករលកជាមួយនឹងម្ចាស់របស់វា។ ការប្រកួតកាន់តែស្វិតស្វាញ គឺតម្រូវឲ្យសត្វាឆ្កែជាច្រើនជិះលើក្តារបន្ទះរួមជាមួយនឹងម្ចាស់របស់វា។

– កីឡា Quidditch៖ មានប្រភពមកពីកីឡាបែបប្រឌិតមួយសម្រាប់គ្រូមន្តអាគម ក្នុងខ្សែភាពយន្តដ៏មានប្រជាប្រិយភាពគឺ Harry Potter។ អ្នកលេងទាំងអស់ចូលចិត្តគំនិតច្នៃប្រឌិតនៃកីឡា quidditch ខណៈដែលកីឡានេះបានក្លាយជាប្រភេទកីឡាដែលត្រូវបានលេងជាអន្តរជាតិភ្លាមៗ។ ក្រុមដែលចូលរួមប្រកួតក្នុងកីឡានេះ តម្រូវឲ្យមានសមាជិក៧នាក់ ដែលត្រូវតែយកអំបោសដាក់នៅប្រឡោះជើងរបស់ពួកគេរាល់ពេលទាំងអស់។ វាជាប្រភេទកីឡាមានលក្ខណៈដូចទៅនឹងកីឡាបាល់ឱប និងកីឡាបេស្បល៕

– កីឡារមាលខ្លួន៖ នៅ​ពេល​​ដែល​​កង់​ដ៏ធំ​មួយ​រមៀល​ចុះ​ទៅក្រោម​ទួល អ្នក​ចូល​រួម​ប្រកួត​ទាំ​ងអស់ នឹង​ត្រូវ​តែ​​រំអិល​តាម​ក្រោយ​។ អ្នក​ដែល​ទៅដល់​​​ជើង​ភ្នំ​មុន​គេ នឹង​ឈ្នះ​ការ​ប្រកួតនេះ​​។