Aung La N Sang ឬគេស្គាល់ថា “The Burmese Python” ដែលជាម្ចាស់ខ្សែក្រវាត់ពីរកម្រិតពិភពលោក ក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនលក់ចំណីអាហារអនឡាញ foodpanda នៅប្រទេសកំណើតរបស់ខ្លួន។ ម្ចាស់ខ្សែក្រវាត់ ONE Middleweight និង Light Heavyweight World Champion ជានិមិត្តរូបនៅក្នុងប្រទេស ហើយរូបគេជឿថាការចាប់ដៃគូជាមួយ foodpanda គឺជាការលើកតម្កើងផលជាវិជ្ជមានក្នុងអំឡុងវិបត្តិ COVID-19។

ម្ចាស់ខ្សែក្រវាត់ពីរបានបង្ហើបថា ៖«ខ្ញុំពិតជារីករាយណាស់ដើម្បីចូលរួមជាមួយសមាជិក foodpanda ក្នុងយុទ្ធនាការនេះ។ ការផ្ដល់សេវាកម្មចំណីអាហារធ្វើឲ្យមនុស្សមានជម្រើសក្នុងការជ្រើសរើសអាហារដែលខ្លួនចូលចិត្តដោយគ្រាន់តែចំណាយពេលខ្លីលើវិបសាយ។ ជាពិសេសអាហារពិតជាមានសារសំខាន់ណាស់ និង រួមចំណែកដល់សុខុមាលភាពក្នុងអំឡុងពេលដ៏លំបាកនេះ»។

តារាគុនចម្រុះមីយ៉ាន់ម៉ាវ័យ៣៥ ឆ្នាំរូបនេះបានសរសើរដល់ការខំប្រឹងប្រែងរបស់បុគ្គលិកសំខាន់ៗដែលបម្រើសេវាកម្មដឹកជញ្ជូនអាហារក្នុងអំឡុងមេរោគឆ្លងនេះ និង ចូលរួមបរិភោគមុខម្ហូបក្នុងស្រុកឆ្ងាញ់ៗ។

ម្ចាស់ខ្សែក្រវាត់ដដែលរៀបរាប់ថា៖«ម្ហូបអាហារមីយ៉ាន់ម៉ា គឺជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ ហើយវាបានផ្សារភ្ជាប់ទៅគ្រួសាររបស់ខ្ញុំ និង មិត្តភ័ក្ដិជុំវិញពិភពលោកទោះនៅទីណា ឬ ធ្វើអ្វីក៏ដោយ»។ ដោយចូលរួមជាមួយ foodpanda អ្នកលេងគុនចម្រុះ Aung La N Sang នឹងជះឥទ្ធិពលល្អដល់ការលើកកម្ពស់សុខភាព និង កម្លាំងមាំមួនសម្រាប់ជនរួមជាតិ។

https://www.facebook.com/watch/?v=460026821504352
ចំណែកគំនិតផ្ដួចផ្ដើមមួយទៀត កូនសិស្សមកពីក្លិប Hard Knocks 365 នឹងរៀបចំការហ្វឹកហាត់ផ្ដាច់មុខមួយក្នុងសហគមន៍ និង ការធ្វើលំហាត់ប្រាណ និងបង្ហាញទម្លាប់ញុំាអាហារល្អៗដើម្បីឲ្យរូបគេក្លាយជាកីឡាករម្ចាស់ខ្សែក្រវាត់ពិភពលោក World Champion មិនធ្លាប់មានសម្រាប់ប្រទេសមីយ៉ាន់ម៉ា។

ជាមួយគ្នានោះ លោក Zeyar Mynn នាយកគ្រប់គ្រង foodpanda ប្រចាំប្រទេសមីយ៉ាន់ម៉ាបានបង្ហាញភាពរំភើបបែបនេះ ៖«យើងពិតជារីករាយណាស់ដែលមាន Aung La ជាទូតសុច្ឆន្ទៈរបស់យើង។ ការចាប់ដៃគូនេះ គឺជាការតាំងចិត្តរបស់ foodpanda ដើម្បីសម្រួលដល់ការញុំាអាហារផ្សេងៗគ្នាជាច្រើនជាមួយម្ចាស់ខ្សែក្រវាត់ ដែលទទួលបានក្ដីស្រលាញ់របស់ប្រជាជនមីយ៉ាន់ម៉ា»។

លោកគូសបញ្ជាក់ទៀតថា៖«យើងធ្វើឲ្យមានភោជនីយដ្ឋាន និង អតិថិជនទូទាំងតំបន់តាមរយៈការទិញងាយស្រួល និងអាហារដែលពួកគេចូលចិត្តហើយថែមទាំងដឹកជញ្ជូនឥតគិតថ្លៃ។ យើងក៏ទន្ទឹងរង់ចាំយុទ្ធនាការដ៏រំភើបដោយនាំយកកីឡាករ Aung La ទៅជួបអតិថិជនទៀតផង»។

តាំងពីចូលទៅទីផ្សារមីយ៉ាន់ម៉ាកាលខែឆ្នាំ២០១៩ foodpanda បានរីកចម្រើនយ៉ាងឆាប់រហ័ស។ មកដល់ពេលនេះ ក្រុមហ៊ុនបានពង្រីកពីក្រុង យ៉ុំាងហ្គូន ទៅកាន់ក្រុង Mandalay និង Bagan ហើយគេសង្ឃឹមថានឹងដល់អតិថិជនគ្រប់តំបន់ទៅថ្ងៃមុខ។ សេវាកម្មគឺដឹកជញ្ជូនដោយឥតគិតថ្ងៃ និង មិនកំណត់ទៅលើការកុម្ម៉ង់នោះទេ ដូច្នេះអតិថិជនអាចទទួលអាហារដែលពួកគេចូលចិត្តក្នុងវិធីងាយស្រួលបំផុត។

បើចង់បញ្ជាទិញសូមដោនឡូត App នៅលើប្រព័ន្ធដំណើរការ iOS ឬ Android តាមរយៈ App Store ឬ Google Play Store ឬ ចូលទៅកាន់ www.foodpanda.com.mm។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុក​ONEChampionship។

អត្ថបទ៖ ស៊ីធី