លោក Andre Villas-Boas ដែលជាអតីតអ្នកចាត់ការទូទៅរបស់ក្លិប Chelsea និង Tottenham នឹងប្រកួតក្នុងកីឡាប្រណាំងរថយន្ត Dakar Rally ក្នុងឆ្នាំ២០១៨ ក្រោយពីចាកចេញក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិបចិន Shanghai SIPG។

លោក Villas-Boas ដែលឪពុកមារបស់លោក បានចូលរួមក្នុងព្រឹត្តិការណ៍នេះ កាលពីឆ្នាំ ១៩៨២នោះ នឹងបើករឲ្យរថយន្ត Toyota Hilux ក្នុងព្រឹត្តិការណ៍ប្រណាំងរយៈពេល១៥ថ្ងៃ ដែលនឹងចាប់ផ្តើមនៅប្រទេសប៉េរូ នាថ្ងៃទី៦ ខែមករា ហើយនិងត្រូវធ្វើដំណើរទៅកាន់ប្រទេសបូលីវី មុននឹងបញ្ចប់ក្នុងប្រទេសអាហ្សង់ទីន នាថ្ងៃទី២០ ខែមករា។

គ្រូបង្វឹកដែលចូលចិត្តកីឡាកយានយន្តវ័យ៤០ឆ្នាំរូបនេះ បានធ្វើការពិចារណាទៅលើការចូលរួមក្នុងការប្រណាំងម៉ូតូ ប៉ុន្តែត្រូវបានបញ្ចុះបញ្ចូលឲ្យប្តូរទៅបើកបរឲ្យរថយន្ត Hilux ប្រភេទ pick-up វិញ ហើយនិងធ្វើដំណើររួមគ្នាជាមួយនឹងលោក Ruben Faria សញ្ជាតិព័រទុយហ្គាល់ ក្នុងនាមជាសហអ្នកបើកបររបស់លោក។

លោក Villas-Boas បានឲ្យដឹងថា៖ «ខ្ញុំបានធ្វើការទាក់ទងជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំគឺលោក Alex Doringer ដែលជាអ្នកចាត់ការទូទៅរបស់ក្រុម KTM ហើយគាត់បានប្រាប់ខ្ញុំថា ខ្ញុំនឹងនៅតែត្រូវធ្វើការត្រៀមលក្ខណៈមួយឆ្នាំពេញ ដើម្បីមានឱកាសទៅប្រណាំង ហើយបន្ទាប់មក វាគឺជារឿងដ៏ល្អក្នុងការពិចារណាទៅលើការចូលរួមប្រណាំងជាមួយនឹងរថយន្តវិញ។ ហេតុនេះ ខ្ញុំបានទាក់ទងជាមួយនឹងក្រុម Team Overdrive ហើយទីបំផុតខ្ញុំនៅទីនេះ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Guardian