ខ្សែប្រយុទ្ធទាំងបីរបស់ Paris Saint-Germain ដែលរួមមាន Neymar, Kylian Mbappe និង Edinson Cavani សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីដូចគ្នា ខណៈដែលក្រុមយក្សរបស់បារាំងមួយនេះ បានកត់ត្រាជ័យជម្នះជាលើកទី៣ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ជាលើកទី៣ជាប់ៗគ្នា តាមរយៈការបំបាក់ក្រុម Anderlecht យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ ក្នុងទីក្រុង Brussels កាលពីថ្ងៃពុធ។

Mbappe បានជួយឲ្យ PSG មានគ្រាប់បាល់នាំមុខមុន ក្នុងពេលលេងបានត្រឹមតែ ៣នាទីដំបូង ហើយ Cavani បានរកគ្រាប់បាល់ទី៤ របស់គេក្នុងការប្រកួតក្របខ័ណ្ឌ Champions League ៣លើកចុងក្រោយ នៅមុនពេលបញ្ចប់តង់ទី១។ Neymar បានស៊ុតបាល់ពិន័យ Free-kick នៅពាក់កណ្តាលតង់ទី២ ដើម្បីរកគ្រាប់បាល់ទី៩ របស់គេសម្រាប់ក្លិបនេះ ចាប់តាំងពីផ្ទេរមកពីក្លិប Barcelona នៅមុនពេលតារាឆ្នើម Angel Di Maria បានចូលលេងក្នុងនាមជាកីឡាករបម្រុងដើម្បីរកគ្រាប់បាល់បំពេញជ័យជម្នះដ៏ធំសម្រាប់ក្រុមរបស់ខ្លួនតែម្តង។

ក្រុមកំពុងនាំមុខនៅលើតារាងក្របខ័ណ្ឌ Ligue 1 មួយនេះ បច្ចុប្បន្នកំពុងតែនាំមុខ ៣ពិន្ទុដាច់លើលើក្រុម Bayern Munich ដែលបានផ្តួលក្រុម Celtic ក្នុងលទ្ធផល ៣-០ នៅលើទឹកដីខ្លួនឯង នៅលើកំពូលតារាងនៃពូល B ក្នុងក្របខ័ណ្ឌ Champions League នៅមុនពេលការប្រកួតក្នុងទីក្រុងប៉ារីស ជាមួយនឹងក្រុមបាតតារាង Anderlecht ម្តងទៀតនាថ្ងៃទី៣១ ខែតុលា ខាងមុខនេះ។

Mbappe វ័យ១៨ឆ្នាំបានឲ្យដឹងថា៖ «យើងចង់បង្កើតឲ្យមានការចាប់អារម្មណ៍ក្នុងយុទ្ធនាការនេះ។ យើងមកទីនេះដើម្បីព្យាយាមនិងឈ្នះការប្រកួតដ៏ធំមួយ ហើយយើងពិតជារីករាយក្នុងការវិលទៅកាន់ទីក្រុងប៉ារីសវិញ ដោយមាន៣ពិន្ទុ»។ តារាឆ្នើមវ័យក្មេងរូបនេះបានបន្ថែមទៀតថា៖ «យើងមានការប្រកួតដ៏ល្អមួយ ប៉ុន្តែ យើងដឹងថា នៅសល់ការប្រកួតជាច្រើនទៀតនៅចំពោះមុខ ហើយយើងត្រូវតែរក្សាភាពរឹងមាំរបស់យើង»៕

វីឌីអូហាយឡាយការប្រកួតរវាង PSG និង Anderlecht ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Sport24