ក្លឹបស្តេចស Real Madrid ជាក្រុមការពារតំណែងជើងឯក La Liga នៅសប្តាហ៏ទី9 នេះបានផ្តួលក្រុម Eibar ដោយលទ្ធផល 3:0។ ក្រុមរបស់គ្រុបង្វឹកបារាំង Zidane មានសំណាងដោយសារកីឡាករ Paulo Oliveira របស់ក្រុម Eibarរកបានដោយការធ្វើអោយចូលទីខ្លួនឯងនៅនាទីទី18(OwnGoal) មុននិងកីឡាករកំពុងឡើងជើង Marco Asensio បន្ថែមគ្រាប់ទីពីរនៅនាទីទី28។

ការប្រកួតឈានចូលដល់តង់ទី2កីឡាករខ្សែការពារឆ្វេង សញ្ជាតិប្រេស៊ីល Marcelo បានបន្ថែមគ្រាប់ទី3 នៅនាទី82 និងបន្តលទ្ធផលរហូតចប់ការប្រកួតធ្វើអោយក្រុមម្ចាស់ផ្ទះផ្តួលក្រុមភ្ញៀវដោយលទ្ធផល3:0។

សម្រាប់ខ្សែបម្រើឆ្នើម Isco និង ខ្សែប្រយុទ្ធស្លាប Christiano Ronaldo មានឪកាសក្នុងការរកគ្រាប់បាល់បញ្ចូលទីផងដែរប៉ុន្តែធើ្វមិនបានសម្រេច។ បច្ចុប្បន្នក្រុម Real Madrid មានចំណាត់ថ្នាក់លេខ3 មាន 20ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង FC Barcelona 5ពិន្ទុ។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Real Madrid vs Eibar ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC