លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) សម្រេចតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជ ជំនួសគ្រូបង្គោលជនជាតិប្រេស៊ីលលោក Leonardo Vitorino ដែលទើបចែកផ្លូវជាមួយសហព័ន្ធ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធ កាលពីជាង១ម៉ោងមុននេះ បានបញ្ជាក់ថា៖«សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចតែងតាំង លោក ប្រាក់ សុវណ្ណារ៉ា ជាគ្រូបង្គោលសម្រាប់ដឹកនាំការហ្វឹកហាត់ ដើម្បីចូលរួមការប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅថ្ងៃទី៩ ខែវិឆ្ឆិការ ឆ្នាំ២០១៧ និងការប្រកួត AFC Asian Cup UAE 2019 ជាមួយក្រុមជម្រើសជាតិហ្សកដានី នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នាពេលខាងមុខនេះ»៕