អ្នកចាត់ការទូទៅក្រុមជម្រើសជាតិបារាំងលោក Didier Deschamps ក្រោយពីមានការគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់បារាំង FFF បានឈានទៅដល់ការព្រមព្រៀងបន្តកិច្ចសន្យាថ្មីក្នុងនាមជាគ្រូបង្វឹកឈុតធំរបស់ក្រុមជម្រើសជាតិដល់ឆ្នាំ2020 មានន័យថាកិច្ចសន្យារបស់គាត់និងអស់សុពលភាពរហូតការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Euro 2020 ត្រូវបានបញ្ចប់។ក្រុមមាន់គកបារាំងបានកក់កៅអីលើវិថីឆ្ពោះទៅកាន់ព្រឹត្តិការណ៏ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ដោយជោគជ័យហើយបន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះនៅតំបន់អឺរ៉ុបកន្លងមកនេះ។

គ្រូបង្វឹកសញ្ជាតិបារាំងDeschampsវ័យ49ឆ្នាំរូបនេះ ធ្លាប់ជាសមាជិកជួយក្រុមជម្រើសជាតិបារាំងលើកពាន World Cup កាលពីឆ្នាំ1998 ក្នុងនាមជាម្ចាស់ផ្ទះ បានចូលមកដឹកនាំក្រុមជំនួសលោក Laurent Blanc កាលពីឆ្នាំ2012។ នាឆ្នាំ2014 គាត់បានដឹកនាំ ក្រុមជម្រើសជាតិបារាំងឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង នៅឆ្នាំ2016 បានជួយក្រុមទទួលជើងឯករង Euro 2016 ក្រោយចាញ់ព័រទុយហ្គាល់នាវគ្គផ្តាច់ព្រ័ត្រក្នុងនាមជាម្ចាស់ផ្ទះ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ sport-english