ខ្សែប្រយុទ្ធដ៏មុតស្រួចសញ្ជាតិអ៊ុយរូហ្គាយរបស់ក្រុម PSG កីឡាករ Edinson Cavani បានដើរតួនាទី យ៉ាងសំខាន់សម្រាប់អវត្តមានខ្សែប្រយុទ្ ធNeymar ដើម្បីផ្តួលក្រុម Nice ធ្វើអោយក្រុម Paris Saint Germain មានគម្លាត 7ពិន្ទុនាំមុខក្រុមលេខ 2 Monaco នៅកំពូលតារាងក្របខណ្ឌកំពូលតារាង Ligue1 របស់បារាំងសម្រាប់ សប្តាហ៏ទី 11 នេះ។

ក្រុម PSG ទោះបីជាអវត្តមានខ្សែប្រយុទ្ធតម្លៃខ្លួ 200លានយូរ៉ូកីឡាករ Neymar ក៏ខ្សែប្រយុទ្ធជើងចាស់ Cavani រកបានគ្រាប់បាល់ 2គ្រាប់តែម្នាក់ឯងនៅនាទីទី 3 និង 31 ដោយការបញ្ជូន បាល់យ៉ាងល្អ(Assist) ពីអតីតខ្សែប្រយុទ្ធស្លាបក្រុម Man.United កីឡាករ Angel Di Maria ជាអកុសលកីឡាករ ក្រុម Nice បានបន្ថែម 1គ្រាប់អោយក្រុមPSG ដោយការធ្វើអោយចូលទីខ្លួនឯង បន្តទៀតនៅនាទីទី52 ដោយកីឡាករ Dante ធើ្វអោយបញ្ចប់ការប្រកួតក្រុម PSG ផ្តួលក្រុម Nice ដោយ លទ្ធផល 3:0 ។ បរាជ័យរបស់ក្រុម Nice ជាការចាញ់លើកទី7 នៅរដូវកាលថ្មីនោះ ក្នុងចំនោម 11ប្រកួត សម្រាប់ក្រុមដែលបានបញ្ចប់ចំណាត់ថ្នាក់លេខ3 កាលពីរដូវកាលមុនមួយនេះ។

ក្រុម PSG និងត្រូវទទួលស្វាគមន៏ក្រុមជើងខ្លាំងមកពីបែលហ្សិកនៅក្របខណ្ឌ Champion League នាថ្ងៃអង្គារនេះ សម្រាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Unai Emery នៅក្នុងពូល B ។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Paris Saint Germain vs Nice ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC