Immobile បានបង្ហាញទម្រង់បានយ៉ាងល្អសម្រាប់ការប្រកួតនៅរដូវកាលថ្មីនេះ ដោយរកបាន 17គ្រាប់ គ្រប់ក្របខណ្ឌប្រកួត ជាពិសេសគឺការប្រកួតសំខាន់ពីរក្នុងនោះ ការធ្វើបាន Hatrick ក្នុងជំនួបជ័យ ជំនះ 4:1 លើក្រុម AC.Milan និងមួយខែក្រោយមកទៀត Immobile រកបាន 2គ្រាប់ ជួយក្រុម Lazio ផ្តួល ក្រុមការពារជើងឯក SerieA Juventus ដោយលទ្ធផល 2:1 ផងដែរ។

ក្រុមការពារតំណែងជើងឯកក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Antonio Conte កំពុងត្រៀមនាំយកកីឡាករខ្សែប្រយុទ្ធឆ្នើម Ciro Immobile ដើម្បីមកចាប់ដៃគូជាមួយ Alvarao Morata នៅកីឡាដ្ឋាន Stamford Bridge ដើម្បីកសាង និងអភិវឌ្ឍទម្រង់លេងអោយខ្លាំងដូចពេលមុន។ ប៉ុន្តែក្រុម Lazio អាចនិងដាក់តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធវ័យ27 សញ្ជាតិអ៊ីតាលីរូបនេះក្នុងតម្លៃ 53លានផោនឯណោះ ។

ចង់ដឹងថា Ciro Immobile មានជំនាញអស្ចារ្យយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖