ក្រុមភ្ញៀវ Everton បានរងបរាជ័យជើងទី 2 សម្រាប់ការប្រកួតនៅពានរង្វាន់ Europa League ក្រោយចាញ់ក្រុម Lyon 3:0។ 3គ្រាប់របស់ ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Bertrand Traore នៅនាទីទី 68 កីឡាករ Houssem Aouar នៅនាទីទី76 និងអតីតកីឡាករក្រុម Man.United សញ្ជាតិហូឡង់ Memphis Depay នៅនាទីទី88។

ក្រុម Everton ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅបណ្តោះអាសន្នលោក David Unsworth ដែលអាចធ្វើអោយក្រុម និង ពិចារណាឡើងវិញថាគួរតែងតាំងជាគ្រូបង្វឹកអចិន្រ្តៃយ៏ រឺយ៉ាងណាបន្ទាប់ពីចូលមកដឹកនាំ ជំនួសលោក Koeman 3ប្រកួតចាញ់ ទាំងបីបែបនេះនៅសល់អ្នកលេងត្រឹមតែ 10នាក់ប៉ុណ្ណោះ ក្រោយអាជ្ញាកណ្តាលបានផ្តល់កាតក្រហម ដល់ខ្សែបម្រើ Morgan Schneidelin នៅនាទីទី80 ក្រោយបង្កកំហុសលើកីឡាករ Maxwel Cornet។

ក្រោយក្រុម Atalanta បានត្រឹមតែស្មើជាមួយក្រុម Apollon Limassol ក្នុងលទ្ធផល 1:1 ធ្វើអោយក្រុម Everton មិនមានសិទ្ធបានទៅលេង នៅវគ្គ 16ក្រុមចុងក្រោយបន្តទៀតនោះទេ ទោះបីជាក្រុម នៅសល់ការប្រកួត 2ប្រកួតទៀតក៏ដោយចុះ។

វីឌីអូហាយឡាយរវាងការប្រកួតក្រុម Everton vs Lyon ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ BBC