បរទេស៖ ក្រុម Rangers បាន​បំ​បាក់​មុខ​ក្រុម Borussia Dortmund តាមរយៈ​ការរយៈ​​ការ​យកឈ្នះ​ក្នុងលទ្ធ​ផល ៤-២ ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍ ស្រប​ពេល​ដែលក្រុម Barcelona ត្រូវ​តែ​ធ្វើ​ការ​វាយ​បក​ដើម្បី​ទទួល​បាន​លទ្ធផល​ស្មើ ១-១ នៅលើ​ទឹកដីខ្លួន​ឯង ពេល​ប្រកួត​ជាមួយនឹងក្រុម Napoli ក្នុងការ​ប្រកួត​ជើង​ទី​១ របស់ពួក​គេ​។

នៅលើ​ទឹកដី​ឯ​ណោះ​វិញ James Tavernier បាន​ជួយ​ឲ្យ​ក្រុម Rangers រក​បាន​គ្រាប់បាល់​នាំមុខ​តាមរយៈ​គ្រាប់​បាល់ប៉េណាល់ទី​នៅ​នាទី ទី​៣៨ ក្រោយ​ពី​កីឡាករ​ Dan-Axel Zagadou បាន​ធ្វើ​ឲ្យ​បាល់​ប៉ះ​ដៃ​។ រយៈពេល​៣​នាទីក្រោយមក ក្រុម Dortmund បាន​របូត​គ្រាប់បាល់​ម្តង​ទៀត ដោយ​សារ​តែ​ការ​​​ទាត់​បាល់​ចេញ​ពីជ្រុង​របស់ Rangers ដែល​បាន​បន្ថែម​២​គ្រាប់​ទៀតនៅ​តង់​ទី​២ នៅមុន​ពេល​ក្រុម​ម្ចាស់​ផ្ទះ​បាន​វាយ​បក​​២​គ្រាប់​វិញ​។

ដោយឡែក ក្រុម Napoli ដែលកំពុង​តែ​ប្រជែង​ដណ្តើម​ពាន Serie A បាន​រក​គ្រាប់បាល់​បើកឆាក​មុន​នា​កីឡដ្ឋាន Nou Camp នៅពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​ម្ចាស់​ផ្ទះ ដែលកំពុង​តែ​ប្រជែង​យក​កៅអី​លេខ​៤ នៅលើ​តារាងក្រប​ខ័ណ្ឌ La Liga​។ ប៉ុន្តែ ក្រុម Barcelona បាន​ដាក់​សម្ពាធ​វិញ មុន​នឹង​ពួ​ក​គេ​បាន​ទទួល​បាល់​ប៉េណាល់ទី ដើម្បី​រក​គ្រាប់បាល់​តាម​ស្មើ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia