កីឡាដ្ឋាននឹងបើកដំណើរការឡើងវិញសម្រាប់អ្នកគាំទ្រនៅប្រទេសបារាំងចាប់ពីថ្ងៃទី ១១ ខែកក្កដានេះតទៅខណៈប្រទេសដែលបានបញ្ចប់លីកកំពូលLigue -១ មុនគេនៅក្នុងចំណោមលីកកំពូលទាំង៥នៅទ្វីបអឺរ៉ុប បានសម្រេចផ្តល់ទីកន្លែងដល់អ្នកចូលរួមទស្សនាបាល់ទាត់ជាមួយគាំទ្រមានចំនួនត្រឹមតែ ៥,០០០នាក់ប៉ុណ្ណោះនឹងត្រូវបានអនុញ្ញាតិចូលអង្គុយកៅអីទស្សនា ដោយផ្ទាល់ ។

មានន័យថាការប្រកួតពាន២ក្របខណ្ឌបន្ទាប់ទៀតនោះគឺ French Cup និង League Cup មិនទាន់បានបញ្ចប់នៅឡើយទេ ខណៈវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវលេងនៅចំពោះមុខអ្នកគាំទ្របន្ទាប់ពីពានក្នុងស្រុក២នេះ ត្រូវបានពន្យារពេល មិនទាន់បានកំនត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយ ដោយការការរីករាលដាលនៃមេរោគកូវីត-១៩កន្លងមក។

រដ្ឋាភិបាលបារាំងបាននិយាយថា៖ «ការត្រួតពិនិត្យបន្ថែមទៀតនៃស្ថានភាពជំងឺកូវីត-១៩ នឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែកក្កដាដើម្បីសំរេចពីការបន្ធូរបន្ថយដកបម្រាមរឺ យ៉ាងណា បន្ទាប់ពីខែមេសាលោកនាយករដ្ឋមន្រ្តីបារាំង Edouard Philippe បានដាក់បម្រាមរាល់កីឡាទាំងអស់មិនអាចចាប់ផ្តើមបានរហូតដល់ខែកញ្ញាប៉ុន្តែកីឡាមួយចំនួន អាចចាប់ផ្តើមហ្វឹកហាត់ឡើងវិញចាប់ពីថ្ងៃច័ន្ទ»

អត្ថបទ៖ Polin