ប្រណាំង​ម៉ូតូ៖ ​ជើងឯក​ប្រណាំង MotoGP ពិភពលោក Marc Marquez បាន​ប្រជែង​ឈ្នះ​ព្រឹត្តិការណ៍ MotoGP នៅ​ប្រទេស​ហូ​ឡង់​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ បន្ត​ពន្លាត​ពិន្ទុ​នាំមុខ​ក្នុង​តារាង​ជើងឯក​ពិភពលោក​ដល់ 41ពិន្ទុ​។

​​បញ្ចប់​ការប្រកួត​នៅ​ទីលាន Assen ប្រទេស​ហូ​ឡង់​ម្សិល​ម៉ិ​ញ ជ័យ​លាភី​លើ​វេទិកា​កិត្តិយស​សុទ្ធ​តែ​ជា​កីឡាករ​អេ​ស្ប៉ា​ញ រួមមាន Marc Marquez លេខ​១, លេខ​២ Alex Rins និង​លេខ​៣ Maverick Vinales​។​ ​Marc Marquez នៅ​ពេល​នេះ​មាន 140ពិន្ទុ បន្ទាប់ពី​រក​បាន​ជ័យជំនះ​លើក​ទី4 ក្នុង​រដូវ​កាល ពីលើ​កីឡាករ​របស់​ក្រុម Yamaha, Valentino Rossi ដែល​មាន 99ពិន្ទុ និង Vinales 93​។

​ចំណែក​ផ្នែក Moto2 កីឡាករ​អ៊ីតាលី Francesco Bagnaia រក​បាន​ជ័យជំនះ​លើក​ទី4 ក្នុង​រដូវ​កាល​។ ​ផ្នែក Moto3 កីឡាករ​អេ​ស្ប៉ា​ញ Jorge Martin ជា​អ្នកឈ្នះ​៕