តេន្នីស៖ ​កីឡា​ការិនី​ដែល​ជា​ជើង​ឯក​នៃ Grand Slam ដើម​ឆ្នាំ Australian Open នាង Caroline Wozniacki ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បំផុត​ក្នុង​ការ​ប្រកួត​ម្សិល​ម៉ិ​ញ​នេះ ក្រោយ​ចាញ់​ក្រោម​ស្នាដៃ​នៃ​គូប្រកួត​នាង Ekaterina Makarova នៅ​ជុំ​ទី​២ ពាន Wimbledon។

កីឡាការិនី Ekaterina Makarova
​​កីឡា​ការិនី​លេខ​៣៥ សញ្ជាតិ​រុស្ស៊ី​នាង Makarova បាន​យកឈ្នះ​ដំបូង​ក្នុង​សិត​ទី​១ ជាមួយ​លទ្ធផល​ពិន្ទុ 6-4 មុន​ពេល​ដែល Caroline Wozniacki លេខ​២ រូប​នេះ​យកឈ្នះ​វិញ​សង​ដោយ​ពិន្ទុ 1-6 ខណៈ​ត្រូវ​ឈាន​ដល់​សិត​ទី ៣​កាត់សេចក្ដី។​

​ជា​ភាព​ជោគជ័យ​កីឡា​ការិនី​រុស្ស៊ី Ekaterina Makarova វ័យ ៣០​ឆ្នាំ​បាន​ប្រជែង​យកឈ្នះ​ទាំង​លំបាក​ ដោយ​លទ្ធផល​ពិន្ទុ​តានតឹង 7-5 ពោល​គឺ​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ ២​ម៉ោង​នឹង​ ១១​នាទី​ឯណោះ​ទំរាំ​រក​ឈ្នះ​ចាញ់​ឃើញ ហើយក៏​ជា​ជ័យ​ជំនះ​ក្នុង​ការ​ជួប​គ្នា​ដំបូង​ផង​ដែរ​។ ​តាមរយៈ​ជ័យជំនះ​ជុំ​ទី២ ដ៏​ស្វិតស្វាញ​នេះ​នាង Ekaterina Makarova នឹង​បន្ត​ដំណើរ​នៅ Wimbledon ជុំ​ទី​៣ ជួប​ជាមួយ​កីឡា​ការិនី​មកពី​សាធារណរដ្ឋ​ឆេក​លេខ​៦៦ Lucie Safarova៕

ទស្សនាវិដេអូរបស់កីឡការនីខាងក្រោមនេះ៕