ប្រណាំងកង់៖ កីឡាករកូឡុំប៊ី Fernando Gaviria បានប្រជែងឈ្នះដំណាក់កាលទី4 នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour ប្រចាំឆ្នាំ Tour de France ដែលជាលើកដំបូងចូលរួមប្រកួតព្រឹត្តិការណ៍នេះ។
ដំណាក់កាលទី4 មានចម្ងាយផ្លូវ 195km កីឡាកររបស់ក្រុម Quick-Step Floors រូបនេះបានប្រើល្បឿនចុងក្រោយ ដើម្បីអោយប្រាកដថាឈ្នះដាច់លើជើងឯកពិភពលោក Peter Sagan និងកីឡាករអាល្លឺម៉ង់ Andre Greipel ដែលបញ្ចប់លេខ2 លេខ3 បន្តបន្ទាប់។
យ៉ាងណាក៏ដោយកីឡាករប៊ែលហ្ស៊ិក Greg van Avermaet របស់ក្រុម BMC Racing នៅតែបន្តនាំមុខរួមក្នុងតារាងវេលាសរុបដដែល តាមពីក្រោយដោយកីឡាករអាមេរិក Tejay van Garderen ដែលជាមិត្តរួមក្រុម និងលេខ3 កីឡាករអង់គ្លេស Geraint Thomas។ ថ្ងៃពុធនេះដំណាក់កាលទី5 មានចម្ងាយផ្លូវ 204.5km ជាដំណាក់កាលដែលមានស្ថានភាពផ្លូវភ្នំតូចឡើងចុះច្រើនកន្លែង៕
Via : Sabay
កីឡាករ Fernando Gaviria ចូលប្រណាំងនៅ Tour de France លើកដំបូងឈ្នះដំណាក់កាលទី៤
អត្ថបទទាក់ទង