និយាយ​ពី​ឈ្មោះ Manny Pacquiao នរណា​ក៏​ស្គាល់​ជា​​កំពូល​អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន​ ល្បី​​ប្រចាំ​ពិភពលោក។ ប៉ុន្តែ​បើ​និយាយ​ពី​គ្រួសារ ​ប្រពន្ធ​កូន​របស់​កីឡាករ​រូប​នេះ​មិន​សូវ​មាន​អ្នក​ដឹង​ទេ។

ថ្ងៃ​នេះ​នឹង​បង្ហាញ​ពី​សម្រស់​កូន​ច្បង​របស់ Pacquiao ដែល​មិន​សូវ​​មាន​អ្នក​ដឹង។ Pacquiao បាន​រៀបការ​ជាមួយ​អ្នក​ស្រី Jinkee Jamora ​កាល​ពី​ឆ្នាំ​២០០០ ដោយ​បច្ចុប្បន្ន​មាន​កូន​ប្រុស​ស្រី​៥​នាក់។ នៅ​ឆ្នាំ​២០០០​ដដែល ពួក​គេ​​បាន​ចំណង​ដៃ​កូន​ប្រុស​ម្នាក់ ដាក់​ឈ្មោះ​ថា Emmanuel Pacquiao Jr។

ខុស​ពី​ឪពុកEmmanuel មិន​ចង់​ចាប់​អាជីព​ប្រដាល់​ទេ។ ម្ដាយ​របស់​គេ​ទម្លាប់​ទម្លាយ​ថា កូន​ប្រុស​ខ្លួន​បាន​ចុះ​កុងត្រា​ធ្វើ​ជា​ម៉ូដែល​ឲ្យ​​ក្រុមហ៊ុន​ផលិតផល​សំលៀកបំពាក់​មួយ​ចំនួន។ Emmanuel ដែល​មាន​​ឈ្មោះ​ក្រៅ​មួ​យ​ទៀត Jimuel សិក្សា​ក្នុង​សាលា​មួយ​ក្នុង​ខេត្ត Laguna ប្រទេស​ហ្វីលីពីន។ បន្ទាប់​មក​​ក៏​បាន​ផ្លាស់​ទៅ​រៀន​នៅ​​សាលា Hope Christian School ក្នុង​ទីក្រុង General Santos City ដែល​ជា​កន្លែង​គេ​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ៕


Via :news.sabay