John Cena បានធ្វើឲ្យអ្នកគាំទ្រ WWE ភ្ញាក់ផ្អើលខ្លាំង ដោយបានបង្ហាញការប្រែប្រួលរូបរាង ក្រោយបែបគ្នាជាមួយគូដណ្ដឹង Nikki Bella។
កីឡាករម្ចាស់ខ្សែក្រវាត់ពិភពលោក១៦ដង បញ្ចេញរូបភាពនៃការប្ដូររាងកាយនៅលើបណ្ដាញ Twitter របស់គេដែលមានមានអ្នកតាមដាន ១១,៣លាន់នាក់។ ក្រៅពីរូបរាង Cenaវ័យ៤១ឆ្នាំក៏បានប្ដូរម៉ូដសក់ធ្លាប់តែសក់ខ្លី មកសក់វែងជាងមុន។
អ្នកធ្លាប់ស្គាល់ប្រាកដជាដឹងថា John Cena ពីមុនមានដុំធំតែមិន Fit ពេកទេ។ សម្រាប់ពេលនេះកីឡាករអាមេរិកបានប្រែងរាង Fit ជាងមុខខ្លាំងស្ទើរតែគ្មានសាច់ខ្លាញ់និងចេញសរសៃពេញដងខ្លួន។ មួយរយៈចុងក្រោយ Cena រៀងដកឃ្លាពីសង្វៀនកីឡាកាសបន្តិច ដោយផ្ដោតលើការសម្ដែងភាពយន្តវិញ។
ចំពោះរឿងស្នេហា John Cena បានបែកបាក់ជាមួយគូស្នេហ៍៦ឆ្នាំ Nikki Bella។ មូលហេតុនៃការចែកផ្លូវគ្នានេះខាងស្រីទម្លាយថា ព្រោះ Cena មិនចង់បានកូន៕
Via :news.sabay