Khabib Nurmagomedov បានធ្វើការគំរាមចាកចេញពីស្ថាប័ន UFC ប្រសិនមិត្តរួមក្រុមរបស់គេត្រូវដាក់បម្រាមដោយសារវាយ Conor McGregor កាលពីចុងសប្ដាហ៍កន្លងទៅ។ កីឡាករ Zubaira Tukhugov ដែលជាមិត្តរួមក្រុមរបស់ Khabib បានចូលរួមប្រើអំពើហិង្សាក្នុងកីឡដ្ឋាន T-Mobile Arena បន្ទាប់ពីការប្រកួតរវាង Conor McGregor និង Nurmagomedov បានបញ្ចប់។
ប៉ុន្តែអ្នកប្រដាល់មិនដែលចាញ់ Khabib ជឿជាក់ថា វាពិតជាមិនស្មើភាពគ្នាសោះក្នុងការដាក់ទោសលើ Tukhugov។ Khabib ក៏បានលើកឡើងពីព្រឹត្តិការណ៍ McGregor វាយប្រហាររថយន្តក្រុងរបស់គេកាលពីខែមេសា កន្លងទៅផងដែរ។
Zubaira Tukhugov
អ្នកលេងគុនចម្រុះរុស្សីបានសរសេរលើបណ្ដាញសង្គម Instagram ទាក់ទងនឹងរឿងនេះថា៖ “ខ្ញុំចង់បញ្ជាក់ទៅខាង UFC។ ហេតុអ្វីអ្នកមិនដាក់ទោសលើមនុស្សគ្រប់គ្នា ពេលដែលពួកគេវាយប្រហារមកលើឡានក្រុង និងធ្វើឲ្យមនុស្សមួយចំនួនរងរបួស? នៅពេលនោះពួកគេអាចសម្លាប់នរណាបាន។ ហេតុអ្វីគ្មាននរណាម្នាក់និយាយអំពីការប្រមាថប្រទេស សាសនា ជាតិនិងគ្រួសាររបស់ខ្ញុំ? ដូច្នេះប្រសិន UFC នៅតែសម្រេចចិត្តដាក់ទោសលើ Tukhugov កុំភ្លេចបញ្ចប់កុងត្រាខ្ញុំផង”។
Zubaira Tukhugov ក៏ជាកីឡាករម្នាក់ស្ថិតក្រោមស្ថាប័ន UFC ហើយគេប្រកួតចុងក្រោយក្នុងកម្មវិធី UFC 198 កាលពីឆ្នាំ២០១៦៕
Via: Sabay
អ្នកប្រដាល់ Khabib គំរាមដើរចេញពី UFC ប្រសិនមានការដាក់ទោសលើមិត្តរួមក្រុមគេ Conor McGregor
អត្ថបទទាក់ទង