ខ្សែប្រយុទ្ធស្លាប Arjen Robben បានប្រកាសអោយដឹងថារូបគេនិងចាកចេញពីក្លឹប Bayern Munich នៅបំណាច់រដូវកាល២០១៨-២០១៩នេះហើយ។ ក្រោយផ្ទេរពីក្រុម Real Madrid មកចូលរួមជាមួយ Bayern Munich នៅឆ្នាំ២០០៧ ដោយចូលរួមប្រកួតសរុបបាន ៣០៥ដង ស៊ុតបញ្ចូលទីបាន ១៤៣គ្រាប់និងចែកបាល់អោយមិត្តរួមក្រុម(Assist)១០១គ្រាប់។ Robben បានក្លាយជាកីឡាករឆ្នើមម្នាក់ក្នុងចំណោមកីឡាករឆ្នើមៗរបស់ក្រុម Bayern Munich និងបានជួយក្រុមលើកពាន Bundesliga ៧ដង ព្រមទាំងពានកំពូលទ្វីបអឺរ៉ុប ១ដងផងដែរ។

Robben ធ្លាប់ប្រកបអាជីពជាមួយក្រុម Chelsea, PSV និង Real Madrid ប៉ុន្តែពេលវេលាក្រោយចំណាយពេលជាមួយក្រុមម្ចាស់ជើងឯក Bundesliga គឺជាពេលវេលាដ៏មានអត្ថន័យបំផុតសំរាប់រូបគេ។ Robben បានប្រាប់បណ្តាញសារពត៌មាន ក្រោយបញ្ចប់លទ្ធផល ១:១ ជាមួយក្រុម Augsburg ថា: គឺជាពេលវេលាចុងក្រោយរបស់ខ្ញុំនៅកីឡាដ្ឋាន Allianz Arena ហើយសម្រាប់ខ្ញុំនៅពេលនេះ។ ខ្ញុំត្រៀមខ្លួនចាកចេញដើម្បី ផ្តល់ឪកាសដល់កីឡាករវ័យក្មេងជំនាន់ក្រោយ ហើយខ្ញុំនិងមិនភ្លេចនៅបទពិសោធន៏ល្អៗក្នុងពេលកន្លងមកនោះដែរ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sportbible