ក្រុម Boca Juniors បានធ្វើដំណើរទៅដល់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃពុធ ខណៈដែលពួកគេត្រៀមដើម្បីបញ្ចប់រឿងរ៉ាវផ្សេងៗក្នុងការប្រកួតពាន Copa Libertadores វគ្គផ្តាច់ព្រ័ត្រ ក្នុងរយៈពេល ២សប្តាហ៍ក្រោយ ក្រោយពីការវាយប្រហាររបស់អ្នកគាំទ្របានធ្វើឲ្យការប្រកួតនេះស្ថិតក្នុងភាពមិនច្បាស់។

កីឡាកររបស់ក្រុម Boca ត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រជាច្រើននៅឯសណ្ឋាគាររបស់ពួកគេក្នុងទីក្រុងម៉ាឌ្រីដ ខណៈដែលពួកគេត្រៀមធ្វើការប្រកួតជើងទី២នៃវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុមស្ថិតក្នុងទីក្រុងតែមួយ River Plate នៅថ្ងៃអាទិត្យនេះ នាកីឡដ្ឋាន Santiago Bernabeu ខណៈដែលលទ្ធផលពីការប្រកួតជើងទី១ បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ក្រោយពីការប្រកួតនៅកីឡដ្ឋាន La Bombanera របស់ក្រុម Boca កាលពីរយៈពេលជិត១ខែមុន។

ការប្រកួតនេះ ត្រូវបានពន្យារពេល ចាប់តាំងពីអ្នកគាំទ្ររបស់ក្រុម River Plate បានវាយប្រហារទៅលើរថយន្តក្រុងនៃក្រុមរបស់ Boca ត្រឹមតែរយៈពេលប៉ុន្មានម៉ោងនៅមុនពេលការប្រកួតនេះ ត្រូវបានគ្រោងរៀបចំឡើងនៅកីឡដ្ឋាន El Monumental របស់ក្រុម River នៅថ្ងៃទី២៤ ខែវិច្ឆិកា។ River បានធ្វើដំណើរចាកចេញពីទីក្រុង Buenos Aires កាលីរសៀលថ្ងៃពុធ ខណៈដែល Boca បានស្ថិតក្នុងរដ្ឋធានីរបស់អេស្ប៉ាញរួចជាស្រេចដើម្បីត្រៀមការប្រកួតកាត់សេចក្តី ក្នុងការប្រកួតដ៏ធំបំផុតនៃប្រវត្តិសាស្ត្រកីឡាបាល់ទាត់អាហ្សង់ទីន៕

ប្រភព៖ Channel News Asia