យោងការចុះផ្សាយរបស់គេហទំព័រកីឡាអ៊ីតាលី Tuttosport បានចុះផ្សាយថាៈក្លឹបបិសាចក្រហម Manchester United និងតោខៀវ Chelsea អាចនឹងនៅមានឱកាសប្រម៉ាញ់យកកីឡាករ Alex Sandro របស់ក្រុម Juventus បាននៅឡើយទេ។ ខ្សែការពារឆ្វេងរបស់ក្រុមស្រ្តីជរារូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប ដែលមានសុពលភាពសម្រាប់រូបលេងអោយក្រុមមានមូលដ្ឋាននៅទីក្រុងទូរីនរហូតដល់ឆ្នាំ២០២៣ ប៉ុន្តែអាចនៅតែផ្តល់ច្រកចេញ សម្រាប់ក្លឹបទាំងពីរនៃក្របខ័ណ្ឌ Premier League អាចនាំយករូបគេទៅរួមក្រុមបាន។

កិច្ចព្រមព្រៀងថ្មីរបស់ Sandro ត្រូវបានចុះហត្ថលេខានៅសប្តាហ៍នេះតែរបាយការណ៍បានបញ្ជាក់ថាតម្រូវការសម្រាប់ខ្សែការពារអាចគ្រប់គ្រាន់សម្រាប់ក្លឹប Juventus ដែលជារឿងមួយអាចបញ្ចុះបញ្ចូលក្រុមជើងឯក SerieA អោយកីឡាករវ័យ ២៧ឆ្នាំរូបនេះចាកចេញពីលីកកំពូលអ៊ីតាលី SerieA បានអាស្រ័យលើតម្លៃខ្លួនដែលនិងត្រូវដាក់មកពិភាក្សាគ្នា។

លោក Jose Mourinho ដែលជាគ្រូបង្វឹកក្រុម Manchester United ដែលមានលទ្ធភាពបើក កញ្ចប់ថវិកាចូលរួមក្នុង ការសំលឹងមើលទីផ្សារទិញដូរកីឡាករអាចនិងនាំយក ខ្សែការពារដ៏រឹងមាំម្នាក់នេះក្រោយពីរូបលោកធ្លាប់សម្តែងការពេញចិត្ត ទាក់ទងជាមួយ Sandro កាលពីលើកមុនមក។ សម្រាប់ក្រុមតោខៀវ Chelsea អាចនិងធ្វើការចូលរួមប្រជែងដេញថ្លៃជាមួយក្រុម Man.United ផងដែរ ក្រោយពីក្លឹបធ្លាប់បានតាមដានពីសមត្ថភាពរបស់ Sandro ជាយូរមកហើយដែរនោះ។

ប្រភព៖ foxsportsasia