អ្នកចាំទី Keylor Navas របស់ក្រុម Real Madrid បានធ្លាក់ចេញពីជម្រើសដំបូងសម្រាប់ការប្រកួតនៅរដូវកាលនេះប៉ុន្តែ Santiago Solari បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយអំពីដំបូន្មានដល់រូបគេទេ ។គ្រូបង្វឹកថ្មីរបស់ក្រុមអធិរាជស Real Madrid លោក Santiago Solari បាននិយាយថា Keylor Navas ត្រូវតែធ្វើការសំរេចចិត្តពីអនាគតផ្ទាល់ខ្លួនរបស់គាត់ថាតើត្រូវស្នាក់នៅជាមួយក្រុម Real Madrid បន្តរឺយ៉ាងណាក្រោយធ្លាក់ខ្លួនជាកីឡាករបម្រុង?។

Navas កីឡាករអន្តរជាតិកូស្តារីកា បានក្លាយជាតួអង្គសំខាន់នៅ Santiago Bernabeu ចាប់តាំងពីផ្ទេរពីក្រុមLevante កាលពីខែសីហាឆ្នាំ ២០១៤ មកដល់ពេលបច្ចុប្បន្នព្រមទាំងបានជួយក្រុមលើកពានរង្វាន់សំខាន់បំផុតគឺ Champion League ៣សម័យជាប់គ្នា ខណៈលោក Solari បានបញ្ជាក់យ៉ាងច្បាស់ថាៈ Thibaut Courtois ដែលទើបតែផ្លាស់មកពីក្រុម Chelsea គឺជាអ្នកចាំទីជម្រើសដំបូងរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះនៅពេលបច្ចុប្បន្ន។

រដូវកាលថ្មីនៅ La Liga (២០១៨-២០១៩) Navas បានបង្ហាញខ្លួនត្រឹមតែពីរលើកសម្រាប់ក្រុម Real Madrid នៅរដូវកាលនេះហើយគ្រូបង្វឹក Solari ត្រូវបានបណ្តាញសារពត៌មានចោត សួរថាតើគាត់នឹងផ្តល់អនុសាសន៍ដល់កីឡាករវ័យ វ័យ ៣១ឆ្នាំនេះដែរឬយ៉ាងណា?។ លោក Solari បានឆ្លើយតបទៅវិញថាៈ ខ្ញុំមិនមែនជាអ្នកផ្តល់យោបល់ដល់ Keylor ឬនរណាម្នាក់នោះទេ។ កីឡាករម្នាក់ៗមានអារម្មណ៍ផ្ទាល់ខ្លួន។ ប៉ុន្តែខ្ញុំ តែងតែគិតថាម៉ាឌ្រីដគឺជាក្រុមធំជាងគេបំផុតនៅលើពិភពលោកហើយគ្មានកន្លែងល្អណាទៀតទេ

ប្រភព៖ foxsportsasia