គ្រូបង្វឹកChelsea លោក Maurizio Sarri បានបញ្ជាក់ថាខ្សែប្រយុទ្ធ Alvaro Morata មិនត្រូវបានដាក់ចូលលេងក្នុងជំនួប ការប្រកួតនៅរាត្រីថ្ងៃសៅរ៍ជាមួយក្រុម Manchester City គឺដើម្បីមិនអោយរូបគេប្រឈមនិងបញ្ហារបួសចាស់រើឡើងមកវិញដែលជាមូលហេតុចម្បង។ អ្នកចាត់ការក្រុមតោខៀវ Chelsea ក៏បានរៀបរាប់ពីការផ្លាស់ប្តូរនេះថាជាយុទ្ធសាស្រ្តថ្មី ហើយវាមិនមានប្រយោជន៏នោះទេប្រសិនជាដាក់អោយ Hazard ចូលលេង ហើយខ្សែប្រយុទ្ធបម្រុងមានដល់ទៅ ២នាក់នោះ។

ដូច្នេះហើយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះក៏បានសម្រេចដាក់ ខ្សែប្រយុទ្ធ Olivier Giroud ជាកីឡាករបម្រុង តែ ១នាក់គត់ ប៉ុន្តែសម្រាប់ Morata គឺមិនមានឈ្មោះលេងតែម្តង ហើយផ្តល់តួនាទី អោយ Eden Hazard រ៉ាប់រងជាខ្សែបម្រើ-ប្រយុទ្ធកណ្តាលជំនួសវិញ ដោយមានការគាំទ្រពី Jorginho និង Kante រួមទាំង Barkley។

សម្រាប់ក្រុម Man.City របស់លោក Pep Guardiola ជាបរាជ័យលើកដំបូងក្នុងរដូវកាលថ្មីនេះក្រុមក៏មិនបានដាក់ខ្សែប្រយុទ្ធឆ្នើម Kun Augero ដោយផ្តល់អោយ Raheem Sterling នៅតំបន់បម្រើ-ប្រយុទ្ធស្លាបដូចគ្នាដើម្បីគាំទ្រដល់Jesusផងដែរនោះ។

ប្រភព Metro