Paul Pogba បានបញ្ចេញសកម្មភាពនៅលើបណ្តាញទំនាក់ទំនងសង្គមដោយផ្លែផ្កាដល់អតីតគ្រូបង្វឹករបស់ខ្លួនលោក Jose Mourinho ដែលត្រូវក្លឹបបញ្ចប់តួនាទីកាលពីថ្ងៃអង្គារ។ ក្នុងរូបភាពលើបណ្តាញ Instagram អតីតកីឡាករក្រុម Juventus រូបនេះបានបង្ហាញរូបភាពសំលឹងមកកាម៉េរាថត បែបឌឺដង ក្នុងន័យសប្បាយចិត្តជាមួយដំណឹងចែកផ្លូវគ្នារបស់គ្រូបង្វឹក និងក្រុមក្រោយរួមរស់នៅទឹកដី Old Trafford ក្នុងនាមជាកូនក្រុម និងគ្រូបង្វឹករយៈពេលជាង ២ឆ្នាំកន្លងមក។ ទោះបីជាយ៉ាងនេះក្តីមិនយូរប៉ុន្មាន Pogba បានលប់រូបភាពនោះចោលទៅវិញភ្លាមៗផងដែរ។

រំលឹកថាក្រោយចាញ់ Valencia នៅក្របខណ្ឌ Champion League ការដឹកនាំប្រកួតចុងក្រោយរបស់លោក Jose Mourinho បាននាំបិសាចក្រហម Manchester United ជួបនិងរឿងខកចិត្ត ចាញ់ក្រុមគូប្រជែងលីក Liverpool ក្នុងលទ្ធផល ៣:១ ក្រៅទឹកដីកាលពីថ្ងអាទិត្យសប្តាហ៏មុន ហើយនិងមិនមានឪកាស ស្ទើរតែមិនអាចធ្វើការវាយបកក្រៅពីគ្រាប់បាល់មួយគ្រាប់ដែលជាកំហុសអចេតនារបស់អ្នកចាំទី Alisson ស៊ុតបញ្ចូលទីដោយ Lindgard នោះ។

អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ក៏បានសម្រេចចិត្តអោយ Paul Pogba នៅតែអង្គុយលើកៅអីពេញ ៩០នាទី ហើយសម្រេចចិត្តដាក់ជំនួសដោយកីឡាករ Ander Herrera, Nemanja Matic និង Jesse Lingard និងការប្រើប្រាស់ Marouane Fellaini, Anthony Martial និង Juan Mata ជាកីឡាករបម្រុងដែលរូបលោកបានត្រៀមទុកទៅវិញ។

មានន័យថាវិវាទរវាងគ្រូបង្វឹកនិង Pogba បានកើតមានឡើងនៅរដូវកាលថ្មីនេះ ហើយមិនទាន់ត្រូវបានមានអន្តរាគមន៏ពីផ្នែកណា មួយឈានទៅដល់ដំណោះស្រាយបាននោះទេ ជាក់ស្តែងដូចកាលពីខែតុលាកាមេរ៉ាវីដេអូចាប់បានសកម្មភាពពួកគេឈ្លោះប្រកែកគ្នានៅទីលានហ្វឹកហាត់ ក្រោយមករយៈពេល ២៤ម៉ោង ខ្សែបម្រើរូបនេះត្រូវបានលោក Mourinho ដកតំណែងជាប្រធានក្រុម ។Pogba បានលេងជាកីឡាករបម្រុងសម្រាប់ការប្រកួត ៤លើកចុងក្រោយរបស់ក្លិប។ កំលុងការប្រកួតជាមួយ Valencia នៅក្នុងក្របខ័ណ្ឌ Champions League Pogba មានឪកាសបានចូលលេងជម្រើសដំបូង ប៉ុន្តែក្នុងជំនួបជាមួយ Southampton, Arsenal និង Liverpool គឺកីឡាករអន្តរជាតិបារាំងរូបនេះអង្គុយនៅលើកៅអីបម្រុង។

ប្រភព៖ sportbible