កំពូលម្ចាស់ពានរង្វាន់ពិភពលោកកីឡាករជើងខ្លាំងស្នុកឃ័រ Ronnie O’Sullivan បានយកឈ្នះលើកីឡាករ Marco Fu 6-0 ដើម្បីឡើងទៅវគ្គ ៨ ក្រុមចុងក្រោយនៅពាន Masters។

កីឡាករដែលមានវ័យ ៤២ ឆ្នាំរូបនេះបានសំឡឹងមើលឃើញពានរង្វាន់នេះ ចាលើកទី៨ បន្ទាប់ពីបានទទួលជ័យជម្នះខាងលើ។ O’Sullivan រកបាន ៦៤៩ ពិន្ទុ ទល់នឹង ៣៥ របស់ Fu ដែល ប្រើរយៈពេល ១ ម៉ោង និង ២២ នាទី។

នៅវគ្គ ៨ ក្រុមចុងក្រោយជើងខ្លាំង ស្នុកឃ័រ O’Sullivan នឹងត្រូវប៉ះកីឡាករ Mark Allen ដែលមកពីប្រទេស អៀរឡង់ខាងជើងនាថ្ងៃព្រហស្បតិ៍ស្អឺែកនេះ៕

ប្រភពពី: sportrefresh