រាល់ពេលបង្ហាញខ្លួនប្រកួតម្ដងៗកីឡាការិនីបាល់ទះ កាហ្សាក់ស្ថាន Sabina Altynbekova តែងតែទទួលប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកទស្សនានិងក្រុមសារព័ត៌មាន ដោយសារសម្រស់និងរូបរាងរបស់នាង។
ស្រីស្អាតកម្ពស់១,៨២ម៉ែត្រ ចាប់ផ្ដើមមានគេស្គាល់ខ្លាំងដំបូង ពេលដែលនាងចូលរួមជាមួយជម្រើសជាតិបាល់ទះនារីកាហ្សាក់ស្ថានអាយុក្រោម១៩ឆ្នាំ ក្នុងកម្មវិធីប្រកួត Asian Women’s Championship នៅតៃប៉ិ កាលពីឆ្នាំ២០១៤ កាលនោះទើបតែមានអាយុ១៧ឆ្នាំប៉ុណ្ណោះ។ ដោយសារសម្រស់ទាក់ទាញ Altynbekova បានល្បីពេញអ៊ីនធឺណិតនៅ តៃប៉ិ។
២០១៥ Altynbekova បច្ចុប្បន្នវ័យ២១ បានទៅចូលរួមជាមួយក្លឹបបាល់ទះនារីជប៉ុន GSS Sunbeams តែរស់នៅទីនោះមិនបានយូរទេ។ យោងតាមការប្រកាសរបស់ក្លឹបនៅឆ្នាំដដែល Altynbekova បានសម្រេចចិត្តចេញពីជប៉ុនមកកាហ្សាក់ស្ថានវិញ ក្រោមមូលហេតុមានបញ្ហាជំងឺ។បច្ចុប្បន្ន Altynbekova នៅតែជាជម្រើសជាតិកាហ្សាក់ស្ថានលេងតួនាទីនៅកណ្ដាល៕
ទស្សនាការលេងរបស់ Altynbekova (លេខ២០) ពេល កាហ្សាក់ស្ថាន ជួបចិន
រកណាមាន! ស្អាត ខ្ពស់ សខ្ចីញេញ ហើយវាយបាល់ម៉ាអេមទៀត(វិដេអូ)
អត្ថបទទាក់ទង