បើ​គិត​មក​ដល់​ពេល​នេះ​​លីគ​បាល់ទះ​ថៃ និង​វៀតណាម​ សុទ្ធតែ​បង្កើត​ឡើង​បាន​ជាង​១០​ឆ្នាំ​ដូច​គ្នា រីឯ​ លីគ​បាល់ទះ​អាជីព​កម្ពុជា​វិញ ​ទើប​តែ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​មុន ពោល​គឺ​បាន​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ ​

១-លីគ​បាល់ទះ​វៀតណាម៖ ក្លឹប​​បាល់ទះ​អាជីព​របស់​វៀតណាម​មាន ១២ ​ក្រុម ពាន​រង្វាន់​បាល់ទះ​លីគ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៤ ពោល​គឺ​ ១៤​ឆ្នាំ​ហើយ។ ​ចំណែក​​​​​ក្លឹប​កំពុង​លេង​នៅ​លីគ​អាជីព​នេះ​មាន​ចំនួន​​ ១២ រួម​មាន Thể Công , Biên phòng, Becamex ARMY 4 , Long An, Công an TPHCM , VLXD Bình Dương, Sanest Khánh Hòa , Maseco TPHCM, Tràng An Ninh Bình, Hà Tĩnh , SXKT Vĩnh Long និង Quân khu 4 ។

​​​២-​​លីគ​បាល់ទះ​អាជីព​​ថៃ៖ ក្លឹប​បាល់ទះ​អាជីព​របស់​​ថៃ​​មាន​ចំនួន ៨ ​ដែល​​​ក្លឹប​ទាំង​ ៨ នេះ​កំពុង​ប្រកួត​ក្នុង​លីគ​​​បាល់ទះ​លំដាប់​កំពូល​របស់​ថៃ ​លីគ​អាជីព​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​​ពី​ឆ្នាំ​២០០៥ ពោល​គឺ​១៣ ឆ្នាំ​។ ​ក្លឹប​ទាំង ៨ រួម​មាន Air Force , Cosmo Chiang Rai, Kasetsart, Khonkaen Municipal, Diamond Food RMUTL Phitsanulok, Samanan Ratchaburi និង Visakha។

៣-​លីគ​បាល់ទះ​កម្ពុជា​៖ សម្រាប់​កម្ពុជា​ឆ្នាំ​២០១៨​មិន​ទាន់​កំណត់​បាន​ថា ​មាន​ការ​ប្រកួត​លីគ​បាល់ទះ​អាជីព​មាន​ឬ​យ៉ាង​ណា​ទេ ​បើ​ទោះ​កាល​ពី​ឆ្នាំ​មុន​លីគ​អាជីព​ត្រូវ​បាន​បង្កើត​ឡើង​ក្ដី​​។ ​ដោយ​ផ្អែក​លើ​​ការ​បញ្ជាក់​របស់​លោក បឹង​ គឹមតោ ​អគ្គលេខាធិការ​សហព័ន្ធ​បាល់ទះ​កម្ពុជា​ថា ត្រូវ​រង់​ចាំ​មើល​សិន។ សម្រាប់​ក្លឹប​បាល់ទះ​អាជីព​របស់​កម្ពុជា​វិញ​សព្វ​ថ្ងៃ​មាន​ចំនួន ៤ ដែល​មាន​សកម្មភាព​គឺ​មាន វិសាខា ក្រសួង​មហាផ្ទៃ កង​ពងធំអន្តរាគមលេខ៣ និង​បញ្ជា​ការដ្ឋាន​អង្គរក្ស។ ដោយ​ឡែក​ពី​រ​ក្លឹប​ទៀត​គឺ​សាលា​ខេត្ត​កំពង់​ចាម និង​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​មិន​មាន​សកម្មភាព៕

Via :news.sabay