Elise Christie បាន​បរាជ័យ​ម្ដង​ទៀត​ក្នុង​ការ​ដណ្ដើម​មេដាយ ក្នុង​ការ​ប្រកួត​ស្គី​ចម្ងាយ ៥០០ម៉ែត្រ វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ការ​ប្រកួត​ល្បែង​អូឡាំពិក​រដូវ​រងា​នៅ​កូរ៉េ​ខាង​ត្បូង រហូត​ដល់​ហូរ​ទឹក​ភ្នែក​រហាម។

ជើង​ឯក​ស្គី​ពិភព​លោក​បី​សម័យ Cristie ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា បាន​ដួល​យ៉ាង​ដំណំ​ពេល​កំពុង​ប្រកួត។ បើ​តាម​សាម៊ី​ខ្លួន​ Cristie ផ្ទាល់ បាន​និយាយ​ថា ការ​ដួល​នេះ​ មិន​មែន​ជា​ការ​ដួល​ដោយ​ខ្លួន​ឯង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ កីឡា​ការិនី​រូប​នេះ គិត​ថា ខ្លួន​ត្រូវ​បាន​គេ​ប៉ះ​ឲ្យ​ដួល​ទៅ​វិញ។

ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ កីឡា​ការិនី​អ៊ីតាលី Arianna Fontana បាន​មេដាយ​មាស​ក្នុង​ប្រកួត​នេះ ខណៈ​ Yara van Kerkhof បាន​មេដាយ​ប្រាក់ ឯ​កីឡា​ការិនី​កាណាដា Kim Boutin បាន​មេដាយ​សំរឹទ្ធ។ ដោយ​ឡែក Cristie បាន​លេង ៤ ខណៈ​កីឡា​ការិនី​កូរ៉េ Choi Minjeong បាន​លេង ៥។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ ២០១២ នៅ​ការ​ប្រកួត​អូឡាំពិក​នៅ​រុស្ស៊ី កីឡា​ការិនី​ស្គី Elise Christie ក៏​បាន​ដួល​ដែរ​ក្នុង​វិញ្ញាសា​ប្រកួត​វិញ្ញាសា ៥០០​ម៉ែត្រ​នេះ៕

Via: Sabay