បើ​មិន​រំឭក​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន​ស្ទើរ​តែ​លែង​ឭ​ឈ្មោះ​ម្ចាស់​ជ័យ​លាភី​ World Cup ជាមួយ​បារាំង​១៩៩៨ អ្នក​ចាំទី​ Fabien Barthez បាត់​ទៅ​ហើយ។ យ៉ាងនេះ​ក្ដី ត្បិត​តែ​ចេញ​ឆ្ងាយ​ពី​ពិភព​បាល់ទាត់ Barthez បាន​ស្រវា​ទៅ​ចាប់​អាជីព​​ក្នុង​ប្រភេទ​កីឡា​គ្រោះ​ថ្នាក់​ប្រណាំងរថយន្ត។

អំឡុង​​ចន្លោះ​ឆ្នាំ១៩​៩០-២០០៥ Barthez ជា​អ្នក​ចាំទី​លេច​ធ្លោ​មួយ​រួប​ដោយ​ធ្លាប់​លើក​ពាន Champions League ជាមួយ Marseille ម្ដង Ligue 1 ពីរ​ដង​ជាមួយ Monaco និង Premier League ២ដង​ជាមួយ Man Utd។ អ្វី​ដែល​​ចំណុច​ជោគជ័យ​ក្នុង​អាជីព​បុរស​វ័យ​​៤៦​ឆ្នាំ បាន​រួម​ចំណែក​ជួយ​មាន់គក​បារាំង​លើកពាន World Cup ឆ្នាំ​១៩៩៨ និង EURO​ ឆ្នាំ​២០០០។

ឆ្នាំ​២០០៧ បុរស​​មិន​ដែល​មាន​សក់​រូប​នេះ​បាន​សម្រេច​ចូល​និវត្តន៍​ពី​បាល់ទាត់​ ជាមួយ​ក្លឹប​ចុងក្រោយ Nantes។ លុះ​ដល់​ឆ្នាំ​២០០៨ ក្នុង​វ័យ​៣៦​ឆ្នាំ Barthez សម្រប​ខ្លួន​ប្រលូក​ក្នុង​កីឡា​ប្រណាំង​រថយន្ត​ ដោយ​បាន​​ចូលរួម​​ក្នុង​កម្មវិធី Caterham Sigma Cup France។ ២​ឆ្នាំ​បន្ទាប់​គេ​ក៏​បាន​ចូល​​លេង​ក្នុង​កម្មវិធី​មួយ​ទៀត​ឈ្មោះ​ថា FFSA GT Championship ដែល​រៀបចំ​នៅ​ទីលាន Dijon-Prenois ប្រទេស​បារាំង។


Via :news.sabay