ខេត្តកំពង់ចាម៖ បន្ទាប់ពីទស្សនាការប្រកួតជម្រុះថ្ងៃដំបូងនៃពាន​រង្វាន់ ​Tiger Street Football Festival 2018 ​​ដ៏ជក់ចិត្ត និងស្វិតស្វាញ ថែមទាំងមានការសម្តែងក្បាច់រាំដ៏ស្រស់ស្អាត មានកន្លែងលេងហ្គេមកម្សាន្តដ៏រីករាយដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរថៃហ្គ័រ មានការដាក់តាំងលក់សម្ភារកីឡា ព្រមទាំងទទួលបានការភ្ជាប់អ៊ិនធើណែតដោយឥតគិតថ្លៃ (Free Wifi) នៅបញ្ជរ Digital Booth និងមានកម្មវិធីលក់ជូនពិសេសសម្រាប់ការទិញស្រាបៀរ ថៃហ្គ័រ មកទទួលទានបណ្តើរ ទស្សនាការ​ប្រគំ​តន្ត្រី Tiger Street Football Festival 2018។

មិនតែប៉ុណ្ណោះ ​កាល​ពី​យប់មិញ​នេះ ​តារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន៥រូបដូចជា កញ្ញា សុគន្ធ នីសា លោក ណុប បញ្ញារឹទ្ធ លោក ថែ ថៃ កញ្ញា ប៉ាច គីមួយ និង លោក ស៊យ រតនៈ បានធ្វើឲ្យកក្រើកឆាក​​តន្ត្រី Tiger Street Football Festival 2018 នៅបរិវេណកោះពេជ្រជាប់មាត់ទន្លេខេត្តកំពង់ចាម ។

ចំពោះ​វត្តមាន​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ​ទាំង៥រូប ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​នៅ​មណ្ឌលទី៦នេះ ​សប្បាយ​រីករាយ ​និង​រាំ​កម្សាន្ត​ទៅ​តាម​ចង្វាក់​ភ្លេង​បាន​យ៉ាង​សប្បាយ​រីករាយ។ លើស​ពី​នេះ​ទៅ​ទៀត ​អ្នក​គាំទ្រ​ទាំង​អស់​ក៏​​ទទួល​បាន​តម្លៃ​ពិសេស​សម្រាប់​ការ​ទទួល​ទាន​រសជាតិ​ស្រា​បៀរថៃហ្គ័រ​ក្នុង​ឱកាស​នោះ​ផង​ដែរ។